Posts

Showing posts from September, 2017

ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

Cavani មិន​ព្រម​ឲ្យ Neymar ទាត់​ប៉េ​ណា​ល់​ទី​ទេ ទោះ PSG ជូន​ជាង​១​លាន​ដុល្លារ​ជា​ថ្នូរ​ក៏ដោយ​

Image
សារព័ត៌មាន​អេ​ស្ប៉ា​ញ El Pais ផ្សាយ​ថា ម្ចាស់​ក្លិប​បាល់ទាត់ Paris Saint-Germain លោក Nasser Al-Khelaifi បាន​ចរចារ​ជាមួយ​ខ្សែប្រយុទ្ធ​អន្តរជាតិ អ៊ុយ​រូ​ហ្គា​យ វ័យ​៣០​ឆ្នាំ ដោយ​ផ្តល់ប្រាក់​ជាង​១​លាន​ដុល្លារ​ដើម្បី​ឲ្យ​រូបគេ​អនុញ្ញាត​ឲ្យ Neymar ជា​អ្នក​ទាត់​បាល់​ប៉េ​ណា​ល់​ទី​វិញ​។  ​យ៉ាងណាក៏ដោយ អតីត​សមាជិក​ក្រុម Napoli រូបនេះ​បាន​ច្រានចោល​សំណើ​ខាងលើ បើទោះជា ម្ចាស់​ក្លិប​បាន​សន្យាថា​នឹង​ផ្តល់ប្រាក់​លើកទឹកចិត្ត​បន្ថែមទៀត​ប្រសិនបើ​រូបគេ អា​ចរក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ Ligue 1 នៅ​រដូវ​កាល​នេះ​។​ ​បើតាម​ប្រភព​ដដែល Cavani បាន​លើកឡើងថា​រូបគេ​មិន​ចាប់អារម្មណ៍​នឹង​ប្រាក់​បន្ថែម​ពី​ក្លិប​អ្វី​ឡើយ ព្រោះ​មិន​ចង់​បោះបង់​ក្នុងនាម​ជា​អ្នក​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនេះ​នោះទេ​។​ ​សូមបញ្ជាក់ថា Cavani និង Neymar បាន​ប៉ះ​សម្តី​គ្នា​លើ​ទីលាន​ដោយសារ​ដណ្តើម​គ្នា​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ នា​ជំនួប​ដែល PSG ទទួល​ជ័យជម្នះ​លើ​ក្រុម Lyon ២-០ កាល​ថ្ងៃទី ១៨ ខែកញ្ញា​កន្លង

កម្មវិធី​ Messenger បើក​អត់​ចេញ​មែន? សាក​​ដោះស្រាយ​តាម​វិធី​ ២ នេះ

Image
កាល​ពី​ព្រឹក​មិញ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ iPhone និង iPad ជា​ច្រើន​ បាន​រាយការណ៍​ថា​មាន​បញ្ហា​ជា​មួយ​នឹង​កម្មវិធី​ Facebook Messenger មិន​អាច​ទំនាក់ទំនង​ជា​មួយ​មិត្តភ័ក្ដិ​បាន។ ​​​បញ្ហា​នេះ​ភាគ​ច្រើន​កើត​មាន​លើ​អ្នក​ប្រើ​ iPhone ឬ iPad ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ឬ iOS 11។ ចំណែក​អ្នក​ដែល​នៅ​ស្ម័គ្រស្មោះ​នឹង​ iOS 9 ហាក់​មិន​មាន​បញ្ហា​ដូច​នេះ​ឡើយ។ ​យ៉ាងណាក្ដី​​មាន​ពីរ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​​នេះ៖ ទី​មួយ​លុប​កម្មវិធី​ Messenger ចេញ​ បន្ទាប់​មក​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រហូត​ដល់​ចេញ​ផ្ទាំង​ "Slide to power off”។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Home រហូត​ដល់​បាត់​ផ្ទាំង​នេះ រួច​ហើយ​ដំឡើង​កម្មវិធី​ Messenger ឡើង​វិញ។ ប្រសិន​មិន​បាន​ការ​ទេ​ សាក​ល្បង​លុប​ទាំង​កម្មវិធី​ Facebook និង កម្មវិធី​ Messenger បន្ទាប់​មក​ដំឡើង​ម្ដង​ទៀត។ ចំណាំ​ថា​ត្រូវ​ Login ​ចូល​ទៅ​ក្នុង​កម្មវិធី​ Messenger មុន​ សឹម​ Login ចូល​កម្មវិធី​​ Facebook តាម​ក្រោយ។ វិធី​នេះ​ស៊ី​ពេល​បន្តិច ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​​ថា​មាន​ប្រសិទ្ធភាព។

អបអរ​សាទរ! លោក​គ្រូ-អ្នក​គ្រូ​ និង​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ក្រសួង​ នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃ

Image
លោក​គ្រូ-អ្នក​គ្រូ និង​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ក្រសួង​នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​ និង​​​គ្រោះថ្នាក់​ការងារ​​​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើតាម​លោក​ ជាវ ប៊ុន​ រិទ្ធិ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ សង្គម​​​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា (បបស) គឺជា​​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ មាន​បេសកកម្ម​បម្រើ ឱ្យ​វិស័យ​សន្តិសុខ​សង្គម ដែល​បច្ចុប្បន្ន​​កំពុង​ដាក់​ឱ្យ​ដំណើរការ​របប​ធានា​រ៉ាប់​រង​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​​ថែទាំ​សុខភាព សម្រាប់​កម្មករ​-កម្មការិនី​។ លោក​ ជាវ ប៊ុនរិទ្ធិ បាន​បន្ថែម​​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ដល់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​រៀបចំ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ។​ ​​​​​លោក​ ជាវ ប៊ុនរិទ្ធិ របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ​នេះ​មាន​បីដូច​កម្មករ​និយោជិក​ក្នុង​វិស័យឯកជន​ដែរ​​ ទី​១ គឺ​គ្រោះថ្នាក់​ការងារ​ ទី២ ថែទាំសុខភាព​ ទី៣ សោធននិវត្តន៍​។ ដោយ​ឡែក​សម្រាប់​សោធន​និវត្តន៍​ មន្រ្តី​សាធារណៈ​បាន​ទទួល​ហើយ។ ប៉ុន្តែ​របប​គ្រោះ​ថ្នាក់​ការងារ​ និង​របប​ថែទាំ​សុខភាព​​មន្ត...

ពាក្យ​៧​ឃ្លា បុគ្គល​ជោគជ័យ មិន​និយាយ

Image
ភាព​ជោគជ័យ មិនមែន​កើត​ឡើង​ក្នុង​ពេល​មួយ​រំពេច​ភ្នែក​នោះ​ទេ។ វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ខិត​ខំ​ធ្វើ​ការ និង​ជំហាន​តូចៗ​ឆ្ពោះ​ទៅ​មុខ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ វា​តម្រូវ​ឲ្យ​មាន​ភាព​បត់បែន និង​ការ​វិភាគ​ដោយ​ប្រុងប្រយ័ត្ន ចំពោះ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ នៅ​ក្នុង​ជីវិត​របស់​អ្នក។ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​គួរ​តែ​លុប​បំបាត់​នូវ​ពាក្យ​សម្តី​ខ្លះៗ ចេញ​ពី​​ការ​គិត​របស់​អ្នក ដើម្បី​បង្កើន​ល្បឿន ឈាន​ទៅ​ឲ្យ​ដល់​ផ្លូវ​ជោគជ័យ កាន់​តែ​ឆាប់​រហ័ស។ ខាង​ក្រោម​នេះ គឺ​ជា​ពាក្យ​ទាំង​៧​ឃ្លា ដែល​បុគ្គល​ជោគជ័យ មិន​និយាយ៖ ១) ខ្ញុំ​ស្អប់​ការងារ​របស់​ខ្ញុំ មាន​ច្បាប់​ដ៏​ធំ​មួយ ដែល​បុគ្គល​ជោគជ័យ​ទាំង​អស់​គោរព​តាម គឺ មិន​លម្អៀង និង អព្យាក្រឹត។ ត្រូវ​ចង​ចាំ​ថា មុន​ពេល​បោះ​ការ​ចោទ​ប្រកាន់ ឬ​គំរាម​កំហែង​អ្វី​មួយ ត្រូវ​តែ​ធ្វើ​ការ​ថ្លឹងថ្លែង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​ជា​មុន​សិន។ ២) វា​មិន​ស្មើ​ភាព​ឡើយ បុគ្គល​ជោគជ័យ​មិន​ដែល​ត្អូញត្អែរ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ មិន​ត្រូវ​បាន​ទទួល​ស្គាល់ ឬ បរាជ័យ​ក្នុង​ការ​ទទួល​បាន ការ​កោត​សរសើរ​ឡើយ។ ៣) វា​មិនមែន​ត្រូវ​បញ្ចប់​នៅ​ទី​នេះ​ឡើយ បំណង​ប្រាថ...

មាន​អីថ្មី Apple​ ​ចេញ​ ​iPhone ​៣​ ​ម៉ូដែល​ ​អម្បាញ់មិញ​នេះ

Image
Apple​ ​ទើប​បង្ហាញរូបរាង​ ​និង​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​លើ​ ​iPhone​ ស៊េរី​ថ្មី​ដល់​ទៅ​ ៣ ម៉ូដែល​ ដែល​មាន​ដូច​ជា​  ​iPhone 8​, ​iPhone 8 Plus  និង  iPhone X  ដែល​ទើប​បាន​​ប្រកាស​​ចេញ​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច។ iPhone 8 និង 8 Plus ចំពោះ iPhone 8 និង 8 Plus មាន​ទ្រង់ទ្រាយ​​ដូច​ជា​ iPhone 7 និង 7 Plus ដែរ​ ប៉ុន្តែ​​ពិសេសជាងត្រង់មាន​រចនាបថ​ផ្នែក​​ខាង​ក្រោយ​​​ធ្វើ​ពីសារធាតុ​កញ្ចក់ភ្លឺ​រលោង។ ចំណែកម៉ូដែល iPhone X វិញ​លេច​ធ្លោ​ខ្លាំង​បំផុត ដោយ​សារ​វា​មាន​រចនាបថ​រូបរាង​ថ្មីតាម​ទំនោរ​អេក្រង់​មាន​ស៊ុម​រាង​ស្ដើង និង​មាន​ប្រើ​កញ្ចក់​ប្រភេទ OLED ខុស​ប្លែក​ពី iPhone 8/8 Plus ដែល​ប្រើ​អេក្រង់​ LCD ដដែល។ ស្មាតហ្វូន​ទាំង​បី​ម៉ូដែល​នេះ​សុទ្ធ​តែ​ធ្វើ​ឡើង​ពី​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ​ដើម្បី​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យាសាកថ្មដោយឥតប្រើខ្សែបាន។ iPhone X iPhone 8/8 Plus មាន​អេក្រង់ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ មាន​បច្ចេកវិទ្យាបង្ហាញរូបភាព Retina HD Display ចំណែក​ iPhone X មាន​អេក្រង់​ទំហំ​ដល់​ ៥,៨ អ៊ីញ មាន​បច្ចេកវិទ្យា​បង្ហាញ​រូបភាព Super Retina Display។ Apple​ ...

Business Plan-ផែនការអាជីវកម្ម

Image
ផែនការអាជីវកម្មមួយ  គឺជាផែនការដែលដំណើរការសម្រាប់អាជីវកម្មដើម្បីមើលទៅមុខ លៃលកធនធាន ផ្តោតលើគន្លឹះសំខាន់ៗ និងរៀបចំសម្រាប់បញ្ហា និងឳកាស។​​ ការរៀបចំផែនការ គឺការរៀបចំមួយ​ ផ្លូវដ៏ត្រឹមត្រូវដើម្បីមើលទៅគ្រប់ទិដ្ឋភាពសំខាន់ នៃអាជីវាកម្មមួយ។ ជាដំបូង សម្រេចចិត្ត តើអ្វីអ្នកនឹងប្រើប្រាស់ផែនការដើម្បី ពិនិត្យឡើងវិញនៃច្បាប់អាជីវកម្មដែលបង្កើ និងកែតម្រូវ កំណត់អត្ថន័យនៃអាជីវកម្មថ្មីមួយ   និង ការអនុវត្តន៍ដែលគាំទ្ររយៈពេលវែង។

លុយ​បើ​ទុក​នៅ​កន្លែង​មួយ​នេះ នឹង​ក្រ​មួយជីវិត​

Image
ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ដែល​អ្នក​មិន​គួរ​ទុក​លុយ​នោះ​ទេ​។ តើ​នៅ​កន្លែង​ណា​ទៅ​? 1.​    ​អ្នក​មិន​គួរ​ទុក​លុយ​នៅ​ក្រោម​ខ្នើយ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ទ្រព្យ​អ្នក​ហូរ​ចេញ​ក្រៅ​បាន​។ ម្យ៉ាងទៀត វា​នឹង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ព្រោះ​មាន​មេរោគ​ជាច្រើន​នៅក្នុង​លុយ​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់ ដោយសារ​តែ​អារម្មណ៍​តានតឹង​។​ 2.​    ​អ្នក​មិនគួរ​ទិញ​ផ្ទះ​ដែល​មាន​ជណ្តើរ​ទល់មុខ​នឹង​ទ្វារ​ផ្ទះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យទ្រព្យរបស់​អ្នកកាន់​តែតិចៗ​។​ 3.​    ​អ្នក​ក៏​មិន​គួរ​ទុក​របស់​ដែល​មិន​ប្រើ​នៅ​ក្រោម​គ្រែ​ដែរ ព្រោះ​វា​អាច​នាំ​សំណាងអាក្រក់​មក​ឲ្យ​អ្នក​បាន ដោយ​ធ្វើឲ្យ​អ្នក​ធ្វើ​អ្វី​ក៏​មិន​សម្រេច​ដែរ​៕

អាហារូបករណ៍ថ្នាក់ Master និង Ph.D របស់ជប៉ុនសម្រាប់ឆ្នាំ២០១៨

Image
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់មន្ត្រីរាជការទាំង២ភេទនៅក្នុងស្ថាប័នរដ្ឋថា កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឃធនធានមនុស្សនៅកម្ពុជា នឹងទទួលបណ្ដុះបណ្ដាលនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) រយៈពេល២ឆ្នាំ ចំនួន២៤នាក់ និងបណ្ឌិត (Ph.D Degree) រយៈពេល៣ឆ្នាំ ចំនួន២នាក់ នៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៨។ I. លក្ខខណ្ឌនៃការជ្រើសរើស ១. ​បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំង២ភេទត្រូវ៖ មានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor’s Degree) មានអាយុចន្លោះពី ២២-៣៥ឆ្នាំ គិតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ ព្រោះការសិក្សាយកភាសាអង់គ្លេសជាយាន មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ពន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិត្រូវបានអនុញ្ញាតទេ) មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា ២.ថ្នាក់បណ្ឌិត បេក្ខជនទាំង២ភេទត្រូវ៖ មានសញ្ជាតិខ្មែរ បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ បន្ទាប់ពិបានបញ្ចប់ការស...

ខេមរៈ សិរីមន្ត ទៅ​ទ្រនំ​ហង្សមាស​មិន​មាន​កុងត្រា

Image
ក្រោយ​ពាក្យ​ចចាម​អារ៉ាម​តារា​ចម្រៀង ខេមរៈ សិរីមន្ត ចប់​កុងត្រា​ផលិតកម្ម​សាន់ដេ ចេញ​ទៅ​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន ប៉ុន្តែ​ផ្ទុយពី​ព័ត៌មាន​ល្បី​រន្ទឺ​នោះ វត្តមាន​កំពូល​តារា​ចម្រៀង​រូបនេះ​បែរ​ជា​លេច​វត្តមាន​ផ្លូវការ​នៅ​ផលិតកម្ម​ហង្សមាស។ ប៉ុន្តែ​ចុងក្រោយ​នេះ​ក៏ត្រូវ​បាន​លេច​ធ្លាយ​ថា វត្តមាន សិរីមន្ត ចូល​ហង្សមាស​គ្រាន់​ជា​វេលា​ចម្លង​ពេល​គេចពី​កិច្ចសន្យា​ពី​ផលិតកម្ម​ចាស់​តែ​ប៉ុណ្ណោះ​ទេ។ ដំណើរ​វេច​បង្វេច​ជញ្ជូន​ទាំង​បង​ប្រុស​ជា​អ្នកនិពន្ធ​មក​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្សមាស របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ក៏ផ្ទុះ​ការគាំទ្រ​យ៉ាង​កក្រើក​ភ្លាមៗ​ផងដែរ អំ​ពីបទ​ចម្រៀង​បើក​ក្បាល​ដំបូង​នៅ​ផលិតកម្ម​ថ្មី ជាមួយ​បទ «ស្ទឹងត្រែង​បង​អើយ» ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​លើក​ឡើង​ថា ការ​ចេញ​បទ​ចម្រៀង ខេមរៈ សិរីមន្ត ព្រម​នឹង​ស្ថានការណ៍​យោធា នៅ​ទឹកដី​ខេត្ត​នោះ​ផ្ទុះភាព​តានតឹង​ជាមួយ​យោធា​ឡាវ។ ព្រមគ្នា​នោះ​ក៏មាន​មតិ​ជាច្រើន លើក​ឡើង​ដែរ​ថា ប្រជាប្រិយភាព សិរីមន្ត អាច​ពិបាក​នឹង​ប្រជែង​អ្នកចាស់​ផលិតកម្ម​មួយ​នេះ ព្រោះ​ថា​ពួកគេ​សុទ្ធជា​អ្នកល្បី​ខ្លាំង​ដែរ»។ វត្តមាន តារា​ចម្រៀង ខេមរៈ សិរីមន្ត មក​ផលិតកម្ម​ហង្សមាស​នៅ​ម...

ចំនួនកុំផ្លិច(លំហាត់ទី៨)-Complex Number Example&Solution part 8

Image

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill