ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

ខេមរៈ សិរីមន្ត ទៅ​ទ្រនំ​ហង្សមាស​មិន​មាន​កុងត្រា

ក្រោយ​ពាក្យ​ចចាម​អារ៉ាម​តារា​ចម្រៀង ខេមរៈ សិរីមន្ត ចប់​កុងត្រា​ផលិតកម្ម​សាន់ដេ ចេញ​ទៅ​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន ប៉ុន្តែ​ផ្ទុយពី​ព័ត៌មាន​ល្បី​រន្ទឺ​នោះ វត្តមាន​កំពូល​តារា​ចម្រៀង​រូបនេះ​បែរ​ជា​លេច​វត្តមាន​ផ្លូវការ​នៅ​ផលិតកម្ម​ហង្សមាស។ ប៉ុន្តែ​ចុងក្រោយ​នេះ​ក៏ត្រូវ​បាន​លេច​ធ្លាយ​ថា វត្តមាន សិរីមន្ត ចូល​ហង្សមាស​គ្រាន់​ជា​វេលា​ចម្លង​ពេល​គេចពី​កិច្ចសន្យា​ពី​ផលិតកម្ម​ចាស់​តែ​ប៉ុណ្ណោះ​ទេ។
ដំណើរ​វេច​បង្វេច​ជញ្ជូន​ទាំង​បង​ប្រុស​ជា​អ្នកនិពន្ធ​មក​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្សមាស របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ក៏ផ្ទុះ​ការគាំទ្រ​យ៉ាង​កក្រើក​ភ្លាមៗ​ផងដែរ អំ​ពីបទ​ចម្រៀង​បើក​ក្បាល​ដំបូង​នៅ​ផលិតកម្ម​ថ្មី ជាមួយ​បទ «ស្ទឹងត្រែង​បង​អើយ» ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​លើក​ឡើង​ថា ការ​ចេញ​បទ​ចម្រៀង ខេមរៈ សិរីមន្ត ព្រម​នឹង​ស្ថានការណ៍​យោធា នៅ​ទឹកដី​ខេត្ត​នោះ​ផ្ទុះភាព​តានតឹង​ជាមួយ​យោធា​ឡាវ។ ព្រមគ្នា​នោះ​ក៏មាន​មតិ​ជាច្រើន លើក​ឡើង​ដែរ​ថា ប្រជាប្រិយភាព សិរីមន្ត អាច​ពិបាក​នឹង​ប្រជែង​អ្នកចាស់​ផលិតកម្ម​មួយ​នេះ ព្រោះ​ថា​ពួកគេ​សុទ្ធជា​អ្នកល្បី​ខ្លាំង​ដែរ»។
វត្តមាន តារា​ចម្រៀង ខេមរៈ សិរីមន្ត មក​ផលិតកម្ម​ហង្សមាស​នៅ​មិន​ទាន់​បាន​មួយខែ​នោះ ក្រៅពី​ផ្ទុះការ​ចាប់អារម្មណ៍​នឹង​ដំណើរ​ចាក​ចេញ​ពី​សាន់ដេ​មក​ចូល​ហង្សមាស​ជា​ផ្លូវការ​នោះ បែរ​ជា​ផ្ទុះ​នូវ​ពាក្យ​លេចឮ​ដ៏​ភ្ញាក់ផ្អើល ថា វត្តមាន សិរីមន្ត មក​ចូល​ហង្សមាស​ក៏​មិនមាន​កុងត្រា​នោះ​ទេ។
ប្រភពពី​អ្នកសិល្បៈ​បង្ហើប​ថា៖ «ខេមរៈ សិរីមន្ត ដែល​ធ្លាប់ បែក​ធ្លាយ​រឿង​ចង់​បង្កើត​ផលិតកម្ម​ខ្លួនឯង​ផ្ទាល់ ពេល​ចប់​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម សាន់ដេ​នោះ ស្រាប់​តែ​លេច​មុខ​នៅ​ផលិតកម្ម ហង្សមាស​វិញ។ នោះ​គ្រាន់​តែ​ជាការ​ច្រៀង​បណ្តែត​ប៉ុណ្ណោះ គឺគ្មាន​កុងត្រា​ស្អី​ជាមួយ​ផលិតកម្ម​ហង្សមាស​ឡើយ មិន​ខុសពី សុគន្ធ នីសា ដែល ច្រៀង​នៅ​ផលិតកម្ម​ថោន​មុន​នោះ​ទេ គ្មាន​កុងត្រា​ដូចគ្នា»។
ទាក់ទិន​ជាមួយ​មូលហេតុ​នេះ ត្រូវ​បានគេ​លើក​ឡើង​ថា ខេមរៈ សិរីមន្ត គ្មាន​បំណង​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ណាមួយ​ឡើយ។ លោក​មាន​គោលដៅ​តែមួយ​គត់​គឺបើក ផលិតកម្ម​ខ្លួនឯង តែ​ដោយសារ​កុងត្រា​ជាមួយ​ផលិតកម្ម​សាន់ដេ​មាន​ចង​លក្ខខណ្ឌ​ត្រង់​ចំណុច ដែល​មិន​អាច​ឲ្យអ្នក​ចម្រៀង​ចេញពី​សាន់ដេ​ភ្លាម ទៅ​បើក​ផលិតកម្ម​ភ្លាម ទើប​លោក​សម្រេចចិត្ត​ចូល​ហង្សមាស​តែម្តង។
ទាក់ទិន​នឹងការ​ទម្លាយ​ភាព​អាថ៌កំបាំង ក្រោយ​ដំណើរ​វេច​បង្វេច​ចូល​ហង្សមាស​របស់​ត្រកូល ខេមរៈ នោះ លោក ខេមរៈ ភិរុណ មិន​បាន​បង្ហាញ​ជំហរ​បដិសេធ ឬក៏​ប្រតិកម្ម​ការ​ទម្លាយ​ព័ត៌មាន​នោះ​ទេ ខណៈ​ដែល​បងប្រុស​កំពូល​តារា​ចម្រៀង​ចំណូល​ថ្មី​នៅ​ផលិតកម្ម​ហង្សមាស រូបនេះ ទទូច​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ជុំវិញ​រឿង​នេះ មិនអាច​បកស្រាយ​បាន​ទេ ព្រោះ​វា​ជា​រឿង​សម្ងាត់»។
លោក ភិរុណ ក៏មិន​បង្ហាញ​ផងដែរ ពី​ដំណើរ​លោក សិរីមន្ត នឹង​ត្រៀម​ចេញ​ដំណើរ​ទៅ​សម្តែង​នៅ​ទឹកដី​អាមេរិក​ឆាប់ៗ​នេះ​ដែរ ដោយ​លោក​ប្រាប់​ថា៖ «ដំណើរ​នេះ​មិនមែន​ទើបតែ​ហង្សមាស​រៀប​ឲ្យ​ថ្មីៗ​នេះទេ ដំណើរ​នេះ​ពួក​យើង​បាន​ត្រៀម​រៀបចំ​យូរ​ហើយ ហើយ​ពេល​នេះ​ក៏មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់​នោះ​ទេ»។
តាម​ដំណឹង ខេមរៈ សិរីមន្ត​និង​លោក ខេរមៈ ភិរុណ នឹង​ទៅ​សម្តែង​នៅ​អាមេរិក​នៅ​ដើម​ខែ ៩ ដោយ​មាន​តារា​ទ្រនំ ហង្សមាស សុខ សីឡា​លីន រួម​ដំណើរ​ផងដែរ៕

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill