ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

កំពូលតារា​ប្រុស​ទាំង​ ១០ ដែល​​ត្រូវ​ប៉ាន់​បំផុត​នៅ​ចិន

អាច​និយាយ​បាន​ថា​ ឆ្នាំ​ ២០១៧នេះ​គឺ​ជា​ឆ្នាំ​ដ៏​កាក់កប​មួយ​សម្រាប់​វិស័យ​ភាពយន្ត​ចិន ដោយ​រឿង​ដែល​ត្រូវ​ផលិត​ក៏​ល្អៗ​ ហើយ​តួ​សម្ដែង​វិញ​ក៏​សុទ្ធ​តែ​ពិសេសៗ អ្វី​ដែល​អស្ចារ្យ​នោះ​ ការ​សហការ​គ្នា​បង្កើត​នូវ​រូបភាព​ប្លែក​ភ្នែក​រវាង​តារា​ល្បីៗ​ម​ក​ពី​ប៉ែក​អឺរ៉ុប ជាមួយ​អាស៊ី។ប្រិយ​មិត្ត​ច្បាស់​ជា​ចង់​ជ្រាប​ហើយ​ថា​ តើ​តារា​ចិន​រូប​ណា​ខ្លះ​ដែល​ងើប​ឡើង​ និង​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ភាពយន្ត​លំដាប់​ថ្នាក់​ពិភពលោក? ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ទស្សនា​ដូច​ខាង​ក្រោម៖
១. តារា​សម្ដែង​ Kris Wu

ល្បី​ក្នុង​រឿង​៖ xXx: Return of Xander Cage, Valerian and the City of a Thousand Planets
ក្នុង​ឆ្នាំ​នេះ​ Kris ត្រូវ​មហាជន​ចាត់​ទុក​ថា​ ជា​តារា​ប្រុស​ចិន​ដែល​ត្រូវ​ប៉ាន់​ខ្លាំង​ក្នុង​វិស័យ​ហូលីវូដ ហើយ​លោក​ក៏​ជា​តារា​ប្រុស​វ័យ​ក្មេង​ម្នាក់​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​លឿន​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ​ ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​ចាំ​ច្បាស់​ ថា​ Kris គឺ​ជា​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បី​ EXO តែ​គួរ​ឲ្យ​ស្ដាយ ក្នុង​ឆ្នាំ​ ២០១៤​ លោក​ក៏​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ក្រុម។ ក្នុង​ឆ្នាំ​ ២០១៦​ លោក​សម្ដែង​ជា​តួ​ឯក​ដំបូង​ក្នុង​រឿង​ចិន​មួយ​មាន​ចំណង​ជើង​ថា​ "Sweet Sixteen” ហើយ​តាំង​ពី​ពេល​នោះ​ក៏​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ឆាក​អន្តរជាតិ។
២. តារា​សម្ដែង​ Jackie Chan

ល្បី​ក្នុង​រឿង​៖ Rush Hour, The Karate Kid, Drunken Master, Skiptrace, Shanghai Knight
នៅ​ពេល​និយាយ​ពី​តារា​សម្ដែង​ប្រុស​ចិន មនុស្ស​ភាគ​ច្រើន​នឹង​នឹក​ឃើញ​ដល់​ ឈិន​ឡុង​ មុន​គេ។ លោក​គឺ​ជា​ តារា​ប្រុស​ចិន​ទី​ ២​ ដែល​បាន​ឈាន​ជើង​ចូល​សម្ដែង​ក្នុង​វិស័យ​ហូលីវូដ​ បន្ទាប់​ពី​កំពូល​តារា​ក្បាច់​គុន​ Bruce Lee (លី​ សៀវឡុង)។ Jackie Chan ឬ ឈិន​ឡុង​ ចាប់​ផ្ដើម​សម្ដែង​ជា​តួ​ឯក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៧៣ ក្នុង​រឿង​ "Little Tiger of Canton” និង​ត្រូវ​បាន​មហាជន​ស្គាល់​កាន់​តែ​ច្បាស់​ពេល​សម្ដែង​រឿង​ "Drunken Master” ក្នុង​ឆ្នាំ​ ១៩៧៨។ ពិត​ជា​មិន​ធម្មតា​ បើ​និយាយ​ពី​រឿង​ដែល​កំពូល​តារា​ប្រុស​ចិន​នេះ​បាន​សម្ដែង​ គឺ​ច្រើន​ជាង​ ២០០​រឿង​ទៅ​ទៀត​ ទាំង​រឿង​ចិន​ និង​អង់គ្លេស ជាពិសេស​លោក​ក៏​ធ្លាប់​បញ្ចូល​សំឡេង​តួ​ "Master Monkey" ឲ្យ​រឿង​ "Kung Fu Panda" ដែរ។
៣. តារា​សម្ដែង​ Andy Lau

ល្បី​ក្នុង​រឿង៖ The Great Wall, Infernal Affairs, House of Flying Daggers
Andy Lau ត្រូវ​មហាជន​ជា​ច្រើន​ឲ្យ​ឈ្មោះ​ថា​ ជា​ "បុរស​មិន​ចេះ​ចាស់” ព្រោះ​ប្រលូក​សិល្បៈ​យូរ​ហើយ​ តែ​សម្រស់​នៅ​តែ​សង្ហា​ បើ​ទោះ​បច្ចុប្បន្ន​លោក​មាន​អាយុ​ជ្រេ​ទៅ​ហើយ​ក្ដី។ និយាយ​ពី​ភាពយន្ត​វិញ​ Andy ឬ លី​តឺហួ បាន​សម្ដែង​រឿង​ជា​ច្រើន​ ហើយ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់មជ្ឈដ្ឋាន​។ ថ្មី​ៗ​នេះ​ រឿង​ហូលីវូដ​ដែល​លោក​សម្ដែង​ និង​ល្បី​ខ្លាំង​នោះ​មាន​ចំណជើង​ថា​ "The Great Wall” និង​រឿង​ថ្មី​ចុង​ក្រោយ​ "Adventurers” សម្ដែង​ជាមួយ​តារា​សម្ដែង​ Jean Reno កំពុង​បញ្ចាំង​ក្នុង​រោង​កុននៅ​ប្រទេស​ចិន​។
៤. តារា​សម្ដែង​ Nicholas Tse

ល្បី​ក្នុង​រឿង៖ I Love That Crazy Little Thing, Cook Up a Storm, Heartfall Arises
តារា​ប្រុស​រូប​នេះ​ បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​សិល្បៈ។ គួរ​ឲ្យ​ស្ដាយ​ឪពុក​ម្ដាយ​របស់​លោក​ក៏​បាន​ចែក​ផ្លូវ​គ្នា​ តាំង​ពី​លោក​នៅ​វ័យ​ជំទង់ ហេតុ​នេះ​ក្រោយ​មក​ Nicholas ក៏​បាន​ចុះ​កុងត្រា​ រយៈ​ពេល​ ១០​ឆ្នាំ​ជាមួយ​ផលិតកម្ម​ធំ​មួយ​របស់​ហុងកុង​ ដើម្បី​ជួយ​ឪពុក​របស់​ខ្លួន​ដោះ​បំណុល។ លោក​បាន​ចាប់​អាជីព​ជា​តារា​ចម្រៀង ហើយ​ក្រោយ​មក​ក៏​វិវត្ត​ខ្លួន​ជា​តារា​សម្ដែង។ រឿង​ដំបូង​ដែល​ តារា​ប្រុស​រូប​នេះ​សម្ដែង​គឺ​រឿង​ "Young and Dangerous: The Prequel” ក្នុង​ឆ្នាំ​ ១៩៩៨។
៥. តារាស​ម្ដែង​ Eddie Peng

ល្បី​ក្នុង​រឿង៖ The Great Wall, Exit No. 6, My DNA Says I Love You, Back in Time
Eddie Peng ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយ​ខ្លាំង​ ពេល​សម្ដែង​ក្នុង​រឿង​តែវ៉ាន់ "Exit No.6”។ សមត្ថភាព​សម្ដែង​របស់​លោក​ បាន​នាំ​លោក​ចូល​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​ដំបូងនៅ​ឆ្នាំ​ ២០១៦ ក្នុង​រឿង​ "The Great Wall” ដែល​សម្ដែង​ជាមួយ​តារា​សម្ដែង​ Matt Damon។ យ៉ាង​ណាមិញ​កាល​ពី​ខែ​មុន​ Eddie ត្រូវ​ប្រទះ​ឃើញ​កំពុង​ថត​រឿង​ថ្មី​មាន​ចំណង​ជើង​ថា​ "Our Time Will Come”។
៦. តារា​សម្ដែង​ Hu Ge

ល្បី​ក្នុង​រឿង៖ Chinese Paladin, Nirvana in Fire, Diva, China 1911
តារាប្រុស​រូប​នេះ​វិញ​ មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ ពេល​សម្ដែង​រឿង​ "Chinese Paladin” និង​រឿង​បែប​បុរាណ “China 1911” ដែល​ដឹកនាំ​រឿង​ដោយ​ លោក​ Jackie Chan។ ដោយឡែក​ថ្មីៗ​នេះ​ Hu Ge បាន​សម្រេច​ដក​ខ្លួន​ពី​វិស័យ​សិល្បៈ​មួយ​រយៈ​ ព្រោះ​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ សាលា​ "NYU’s Tisch School of the Arts”។
៧. តារា​សម្ដែង​ Huang Xiaoming

ល្បី​ក្នុង​រឿង៖ Ip Man 2, The Prince of Han Dynasty, The Message, Shanghai Bund
លោក​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​ខាង​សម្ដែង​ពី​សាលា​ភាពយន្ត​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​ចិន ឈ្មោះ​ "Beijing Film Academy"។ លោក​ចាប់​ផ្ដើម​អាជីព​សម្ដែង​ក្នុង​អំឡុង​ឆ្នាំ​ ២០០០ ក្នុង​រឿង​បុរាណ "The Return of the Condor Heroes” និង​បាន​ទាក់​ចិត្ត​យុវវ័យ​ជា​ច្រើន​ពេល​សម្ដែង​ក្នុង​រឿង​ "Summer Desires”។ តារា​ប្រុស​រូប​នេះ​បាន​រៀប​ការ​ជាមួយ​ភរិយា​ដែល​ជា​តារា​ស្រី​ដ៏​ល្បី​ម្នាក់​ ឈ្មោះ​ Angela Baby ហើយ​កាល​ពី​ដើម​ឆ្នាំ​ គូស្នេហ៍​មួយ​គូ​នេះ​ក៏​ទទួល​បាន​បុត្រ​ម្នាក់​ផង​ដែរ។
៨. តារា​សម្ដែង​ Daun Yihong

ល្បី​ក្នុង​រឿង៖ Battle of Memories, Extraordinary Mission, White Deer Plain, The Dead End
Daun បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​មហាជន​ជាច្រើន​ក្នុង​ប្រទេស​ចិន​ ពេល​សម្ដែង​រឿង​ "The Proof Of Memories”។
៩. តារា​សម្ដែង​ Yang Yang

ល្បី​ក្នុង​រឿង៖ The Dream of Red Mansions, The Left Ear, The Lost Tomb, A Smile Is Beautiful
ប្រជាប្រិយភាព​ របស់​ Yang Yang ចាប់​ផ្ដើម​ហក់​ឡើង​ក្នុង​ឆ្នាំ​​២០១៤ ពេល​លោក​សម្ដែង​ក្នុង​រឿង​ "The Lost Tomb”។ ជា​ពិសេស​ ប្រុស​សង្ហា​រូប​នេះ​ កាន់​តែ​ល្បី​ខ្លាំង​ អំឡុង​ពេល​ដើរ​ជា​តួ​ឯក​ក្នុង​រឿង​ "Once Upon a Time” ជាមួយ​កំពូល​តារា​ស្រី​ Liu Yi fei។
១០. តារា​សម្ដែង​ Li Yifeng

ល្បី​ក្នុង​រឿង៖ Sparrow, Founding of an Army, Swords of Legends, Forever Young
ដំបូង​ឡើយ​ Yifeng ចាប់​អាជីព​ជា​តារាចម្រៀង​ទេ ក្នុង​ឆ្នាំ​ ២០០៧ ប៉ុន្តែ​ក្រោយ​មក​លោក​ក៏​បាន​ឈាន​ជើង​បន្តិច​ម្ដង​ក្នុង​វិស័យ​សម្ដែង។ យ៉ាងណាមិញ​ តារា​ប្រុស​រូប​នេះ​ក៏​ធ្លាប់​សម្តែង​រួម​គ្នា​ជាមួយ​ តារា​សម្ដែង​ Yang Yang ដែរ​ក្នុង​រឿង​ "The Lost Tomb”។ ក្នុង​ឆ្នាំ​ ២០១៧​នេះ លោក​បាន​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង "The Founding of an Army” ដែល​ជា​ខ្សែភាពយន្ត​ ទើប​បញ្ចាំងតាម​រោង​ភាពយន្ត​ក្នុង​ប្រទេស​ចិន​ ថែមទាំងទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា​ទេ៕

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill