ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

កម្មវិធី​ Messenger បើក​អត់​ចេញ​មែន? សាក​​ដោះស្រាយ​តាម​វិធី​ ២ នេះ

កាល​ពី​ព្រឹក​មិញ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ iPhone និង iPad ជា​ច្រើន​ បាន​រាយការណ៍​ថា​មាន​បញ្ហា​ជា​មួយ​នឹង​កម្មវិធី​ Facebook Messenger មិន​អាច​ទំនាក់ទំនង​ជា​មួយ​មិត្តភ័ក្ដិ​បាន។

​​​បញ្ហា​នេះ​ភាគ​ច្រើន​កើត​មាន​លើ​អ្នក​ប្រើ​ iPhone ឬ iPad ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ឬ iOS 11។ ចំណែក​អ្នក​ដែល​នៅ​ស្ម័គ្រស្មោះ​នឹង​ iOS 9 ហាក់​មិន​មាន​បញ្ហា​ដូច​នេះ​ឡើយ។ ​យ៉ាងណាក្ដី​​មាន​ពីរ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​​នេះ៖
ទី​មួយ​លុប​កម្មវិធី​ Messenger ចេញ​ បន្ទាប់​មក​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រហូត​ដល់​ចេញ​ផ្ទាំង​ "Slide to power off”។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Home រហូត​ដល់​បាត់​ផ្ទាំង​នេះ រួច​ហើយ​ដំឡើង​កម្មវិធី​ Messenger ឡើង​វិញ។
ប្រសិន​មិន​បាន​ការ​ទេ​ សាក​ល្បង​លុប​ទាំង​កម្មវិធី​ Facebook និង កម្មវិធី​ Messenger បន្ទាប់​មក​ដំឡើង​ម្ដង​ទៀត។ ចំណាំ​ថា​ត្រូវ​ Login ​ចូល​ទៅ​ក្នុង​កម្មវិធី​ Messenger មុន​ សឹម​ Login ចូល​កម្មវិធី​​ Facebook តាម​ក្រោយ។ វិធី​នេះ​ស៊ី​ពេល​បន្តិច ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​​ថា​មាន​ប្រសិទ្ធភាព។

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill