ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

មាន​អីថ្មី Apple​ ​ចេញ​ ​iPhone ​៣​ ​ម៉ូដែល​ ​អម្បាញ់មិញ​នេះ

Apple​ ​ទើប​បង្ហាញរូបរាង​ ​និង​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​លើ​ ​iPhone​ ស៊េរី​ថ្មី​ដល់​ទៅ​ ៣ ម៉ូដែល​ ដែល​មាន​ដូច​ជា​ ​iPhone 8​, ​iPhone 8 Plus និង iPhone X ដែល​ទើប​បាន​​ប្រកាស​​ចេញ​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច។

iPhone 8 និង 8 Plus
ចំពោះ iPhone 8 និង 8 Plus មាន​ទ្រង់ទ្រាយ​​ដូច​ជា​ iPhone 7 និង 7 Plus ដែរ​ ប៉ុន្តែ​​ពិសេសជាងត្រង់មាន​រចនាបថ​ផ្នែក​​ខាង​ក្រោយ​​​ធ្វើ​ពីសារធាតុ​កញ្ចក់ភ្លឺ​រលោង។ ចំណែកម៉ូដែល iPhone X វិញ​លេច​ធ្លោ​ខ្លាំង​បំផុត ដោយ​សារ​វា​មាន​រចនាបថ​រូបរាង​ថ្មីតាម​ទំនោរ​អេក្រង់​មាន​ស៊ុម​រាង​ស្ដើង និង​មាន​ប្រើ​កញ្ចក់​ប្រភេទ OLED ខុស​ប្លែក​ពី iPhone 8/8 Plus ដែល​ប្រើ​អេក្រង់​ LCD ដដែល។ ស្មាតហ្វូន​ទាំង​បី​ម៉ូដែល​នេះ​សុទ្ធ​តែ​ធ្វើ​ឡើង​ពី​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ​ដើម្បី​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យាសាកថ្មដោយឥតប្រើខ្សែបាន។
iPhone X
iPhone 8/8 Plus មាន​អេក្រង់ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ មាន​បច្ចេកវិទ្យាបង្ហាញរូបភាព Retina HD Display ចំណែក​ iPhone X មាន​អេក្រង់​ទំហំ​ដល់​ ៥,៨ អ៊ីញ មាន​បច្ចេកវិទ្យា​បង្ហាញ​រូបភាព Super Retina Display។

Apple​ ​នឹង​ផ្ដើម​ទទួល​ឲ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ ​iPhone 8​ និង 8 Plus ចាប់​ពី​​ថ្ងៃ​​សុក្រ ទី ១៥ ខែ​កញ្ញា​នេះ ​ជា​មួយ​តម្លៃ​ ​ដុល្លារ​​ចាប់​ពី​ ៦៩៩ ដុល្លារ​ សម្រាប់ iPhone 8 និង 8 Plus តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ ​(បរទេស) ដោយ​ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា។ ដោយ​ឡែក​ចំពោះ​ iPhone X វិញ​នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​តុលា ហើយ​ចេញ​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​ថ្ងៃ​ទី​ ៣ វិច្ឆិកា ជា​មួយ​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ ៕

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill