ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត
និងអាកប្បកិរិយាផ្ទាល់ខ្លួន ។ ដោយការអប់រំជំនាញទាំងនេះ
អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។ អភិវឌ្ឍន៍
ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល និង ការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ
ដើម្បីបង្ហាញដល់អ្នករួមការងារ និងអ្នកគ្រប់គ្រងថាអ្នកមានជំនាញទន់ដ៍ប្រសើរ។
បើយោងតាមប្រសាសន៍របស់លោកឧកញ៉ា គួច ម៉េងលីបានលើកឡើងថា នៅសាលាផ្ដល់ជំនាញ
ក្រៅសាលាផ្ដល់ចំណេះ ហើយភាពជោគជ័យរបស់បុគ្គលម្នាក់ៗ គឺមាន៨៥%
គឺមានដោយការរៀនពីចំណេះដឹងខាងក្រៅសាលា និង១៥% គឺរៀនជំនាញដែលមានរៀននៅក្នុងសាលា។
តើចំណេះដឹងរហូតដល់៨៥% នោះជាអ្វី?
ជាការពិត
នោះជាជំនាញទន់ ឬហៅជាភាសាអង់គ្លេសថា Soft
Skills
។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ជំនាញនេះនៅតាមសាកលវិទ្យាល័យនានា
គឺមានរៀនតិចតួចបំផុត
ខណៈដែលសាលាចំណេះដឹងទូទៅនានាគឺមិនបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សានោះទេ។
លោកបានលើកឡើងដូច្នេះថា “
បើនៅស្រុកគេបរិញ្ញាបត្រក្នុងចំណោម១២០ក្រេឌីត
(Credit)
គេរៀនតែ៦០ ទៅ៦៥
មេជឺ (Major)
នៅសល់ប៉ុន្មានគឺគេរៀនពីជំនាញទន់
(Soft Skills)
ហើយជំនាញនេះគេ
(នៅបរទេស) មានបង្រៀនតាំងពីថ្នាក់បឋម វិទ្យាល័យ រហូតដល់មហាវិទ្យាល័យ
រហូតដល់ថ្នាក់បណ្ឌិតក៏គេតម្រូវឲ្យមានរៀនដែរ។ តែនៅស្រុកខ្មែរគ្រប់សាលាសឹងតែគ្មានបង្រៀន
បើមានមានតិចតួចបំផុត។”
ទោះយ៉ាងណា
បើតាមប្រសាសន៍របស់លោកសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យន័រតុន បានលើកឡើងដែរថា “
នៅតាមសាកលវិទ្យាល័យមួយចំនួន ក៏ដូចជាន័រតុនដែរ
គឺមានបញ្ចូលជំនាញទន់នេះសម្រាប់កម្មវិធីសិក្សាដែរ
គ្រាន់តែថាស្ថិតនៅក្នុងក្របខណ្ឌថ្នាក់ឧត្តមសិក្សា
យើងមិនមានបង្រៀនដូចក្របខណ្ឌសាលាបច្ចេកទេសទេ។
យើងមានបង្រៀនជាការបង្ហាញផ្លូវសម្រាប់និស្សិត តែមិនបានបង្រៀនលម្អិតស៊ីជម្រៅនោះទេ។
ឧទាហរណ៍៖ យើងមានបង្រៀនការបង្ហាញផ្លូវពីការអភិវឌ្ឍខ្លួនឯង ការអភិវឌ្ឍទម្លាប់ល្អ
និងចិត្តគំនិតវិជ្ជមានជាដើម”
។
ទោះយ៉ាងណា លោកបានបញ្ជាក់ទៀតថា និស្សិតត្រូវរៀនជំនាញពីក្នុងសាលា និងជំនាញខាងក្រៅ
ឬជំនាញទន់នេះ ឲ្យមានទន្ទឹមគ្នា ទើបអាចធ្វើឲ្យជីវិត អាជីវការងារ
និងអាជីវកម្មជោគជ័យ។ ពោលគឺ មកសាលាដើម្បីសិក្សាផង (Study)
និងរៀនផង (Learn)
មានន័យថា
សិក្សា គឺមកទទួលយកជំនាញដែលមានបង្រៀនពីកម្មវិធីសិក្សាសាលា។ និងរៀន
គឺរៀនស្វែងយល់ពីការរស់នៅ ប្រាស្រ័យទាក់ទង និងការចូលរួមនានាក្នុងសង្គម។ តើជំនាញទន់
(Soft Skills)
ត្រូវរៀនអំពីអ្វីខ្លះ?
សៀវភៅមួយក្បាលដែលមានចំណងជើងថា “You Can Win”
ដែលភាសាខ្មែរមានន័យថា
អ្នកអាចឈ្នះ បានបកស្រាយថា ភាពជោគជ័យរបស់បុគ្គលរបស់មនុស្សម្នាក់ៗ គឺផ្ដើមចេញពីអត្តចរិត។
អត្តចរិត នេះសម្ដៅលើអាកប្បកិរិយា មាយាថ ការទំនាកទំនង និងទម្លាប់ប្រចាំថ្ងៃជាដើម។
យ៉ាងណាមិញ ដើម្បីអាចទទួលបាននូវធាតុសំខាន់ទាំងអស់នេះមកបាន
ការរៀននៅក្នុងសាលាតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ។
អ្នកគប្បីចេញប្រលូកក្នុងវិស័យការងារ និងការប្រាស្រ័យទាក់ទងនៅក្នុងសង្គមឲ្យបានកាន់តែច្រើនកាន់តែល្អ។
បើតាមប្រសាសន៍របស់លោក ឧកញ៉ា គួច ម៉េងលី បានឲ្យដឹងថា
ដើម្បីអាចទទួលបាននៅជំនាញទន់នេះបាន និស្សិតគួររៀនបន្ថែមទៅលើមុខវិជ្ជា៥ គឺ ទី១
គឺរៀនអំពីសិល្បះ ដែលមានទាក់ទងនឹងប្រវត្តិសាស្ត្រ ផ្នត់គំនិតក្នុងការគិត
និងភាពប្រាកដនិយមជាដើម។ ទី២ រៀនអំពីសង្គមសាស្ត្រ
ដែលផ្ដោតសំខាន់ទៅលើចិត្តសាស្ត្ររបស់មនុស្ស និងសង្គមមនុស្ស។ ទី៣
រៀនអំពីវិទ្យាសាស្ត្រ ដែលនិយាយអំពីជីវៈវិទ្យា និងគីមីវិទ្យា។ និងទី៤
គឺសិក្សាអំពីមនុស្សសាស្ត្រ ដែលសិក្សាពីទំនាក់ទំនង និងការរស់របស់មនុស្ស។ និងទី៥
គឺគណិតវិទ្យា ដែលសិក្សាពីការគណនាផ្សេងៗ។ មុខវិជ្ជាទាំងអស់នេះហើយ
ដែលធ្វើឲ្យមនុស្សមានការគិតទូលំទូលាយ ឆ្លាត គិតធំ ពោរពេញដោយឧត្តមគតិ
ហើយនៅពេលដែលយើងចេញពីសាលា និងបន្ដអាជីវកម្មការងារ២ ទៅ៣ឆ្នាំ
យើងនឹងទទួលបានបទពិសោធន៍កាន់តែល្អ តាមរយៈការអនុវត្តជាក់ស្ដែង
គួបផ្សំនឹងអ្វីដែលយើងបានរៀនពីសាលា នោះនឹងធ្វើឲ្យយើងក្លាយជាបុគ្គលម្នាក់ដែលពោរពេញទៅដោយជំនាញទន់
៨៥% ដែលសង្គមការងារចង់បាន ហើយនៅក្នុងការធ្វើអាជីវកម្មទៀតសោត
ជំនាញទន់នេះគឺចាំបាច់បំផុត។ “
ប៉ុន្ដែ
នៅតាមសាលវិទ្យាល័យមិនសូវជាមានបញ្ចូលមុខវិជ្ជាទាំងអស់នេះនៅក្នុងជំនាញដែលនិស្សិតរៀននោះទេ
បើមានគឺមានតិចតួចបំផុត”
នេះបើតាមការលើកឡើងពីលោកឧកញ៉ា
គួច ម៉េងលី។ តើនិស្សិតគួរដូរជំនាញរៀន ទៅរៀនចាប់ជំនាញផ្សេងដែរ ឬទេ?
បើតាមប្រសាសន៍របស់លោកឧកញ៉ាបានលើកឡើងបន្ថែមថា
និស្សិត មិនចាំបាច់ត្រូវដូរជំនាញរៀន
ដើម្បីទៅចាប់ជំនាញផ្សេងដែលមានបង្រៀនមុខវិជ្ជាមួយចំនួនដូចរៀបរាប់ខាងលើនេះនោះទេ
ប៉ុន្ដែ ក្រសួងអប់រំត្រូវដូរកម្មវិធីសិក្សាសម្រាប់សិស្ស។ លោកថា “
យើង (និស្សិត) មិនចាំបាច់ដូរមុខវិជ្ជារៀននោះទេ
តែក្រសួងត្រូវដូរកម្មវិធីសិក្សា។
បើនៅវិទ្យាល័យក្រសួងត្រូវដូរកម្មវិធីសិក្សាពីកន្លះថ្ងៃ ទៅមួយថ្ងៃដូចគេ
ព្រោះទូទាំងពិភពលោកគេរៀនពេញមួយថ្ងៃ ហើយក្នុងហ្នឹងបញ្ជូលកម្មវិធីអង់គ្លេសឲ្យហើយទៅ
កុំឲ្យគាត់ចំណាយពេលទៅរៀនក្រៅទៀត។”
នៅពេលដែលពាណិជ្ជកម្ម
កម្ពុជាសួរថា តើនិស្សិតយើងអាចជោគជ័យក្នុងអាជីវកម្មទេ
បើយើងមានកង្វះខាតមុខវិជ្ជារៀនដើម្បីពង្រឹកជំនាញទន់នេះ យ៉ាងដូច្នេះ?
លោកឧកញ៉ា បានឆ្លើយតបថា ពិតជាអាច
គឺយើងរៀនបន្ថែមឲ្យច្រើនតាមរយៈការអានសៀវភៅ។ លោកសង្កត់ធ្ងន់ថា “
សិស្ស ឬនិស្សិតនៅស្រុកគេ
គឺគេនិយមអានសៀវភៅណាស់មិនថា រឿងប្រលោមលោក រឿងប្រឌិត រឿងពិតអីទេ
គឺគេអានតាំងពីក្មេងសាលាបឋមរហូតដល់វ័យចាស់យ៉ាងណាក៏គេនៅតែអាន
ដែលធ្វើឲ្យគេមានគំនិតទូលំទូលាយ និងភាពស្រមើស្រមៃខ្ពស់
ដូចជាការមើលឃើញនូវពិភពថ្មីមួយ”
។
ហេតុនេះ បើយើងកង្វះខាតពីសាលាហើយ យើងមិនសិក្សាវាបន្ថែមតាមរយៈការអានទេ
នោះមិនងាយនឹងអាចជោគជ័យឡើយ។ ទន្ទឹមគ្នានេះដែរ វាក៏ជាកាត្វកិច្ចមួយដែលក្រសួង
ឬរដ្ឋាភិបាល គួរតែលើកទឹកចិត្ត
ឬធ្វើយ៉ាងណាឲ្យសិស្សចូលចិត្តអានឲ្យបានច្រើនទៅតាមតម្រូវការជាក់ស្ដែង។

មួយវិញទៀតសិស្ស ឬនិស្សិត គួរតែចូលរួមក្នុងកម្មវិធីសិក្ខាសាលា
ឬការបង្រៀនវគ្គខ្លីៗឲ្យបានច្រើនកាន់តែល្អ
ព្រោះវានឹងធ្វើឲ្យពួកគាត់ដឹងពីសង្គមកាន់តែច្រើន។
របៀបដើម្បីអភិវឌ្ឍន៍ជំនាញទន់ ត្រូវគិតកត្តា៣ខាងក្រោម៖
១. អភិវឌ្ឍន៍ ជំនាញការទាក់ទង (Developing Your Communication Skills)
២. ពង្រឹង ទំនាក់ទំនងអន្តរបុគ្គល(Strengthening
Interpersonal Relationships)
៣. បង្ហាញដោយអារម្មណ៍យកចិត្តទុកដាក់ និង
ភាពស្ទាត់ជំនាញ (Demonstrating Enthusiasm and Ingenuity)
Comments
Post a Comment