ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់មន្ត្រីរាជការទាំង២ភេទនៅក្នុងស្ថាប័នរដ្ឋថា កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឃធនធានមនុស្សនៅកម្ពុជា នឹងទទួលបណ្ដុះបណ្ដាលនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) រយៈពេល២ឆ្នាំ ចំនួន២៤នាក់ និងបណ្ឌិត (Ph.D Degree) រយៈពេល៣ឆ្នាំ ចំនួន២នាក់ នៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៨។
I. លក្ខខណ្ឌនៃការជ្រើសរើស
១. បរិញ្ញាបត្រជាន់ខ្ពស់
បេក្ខជនទាំង២ភេទត្រូវ៖
- មានសញ្ជាតិខ្មែរ
- មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor’s Degree)
- មានអាយុចន្លោះពី ២២-៣៥ឆ្នាំ គិតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨
- មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ ព្រោះការសិក្សាយកភាសាអង់គ្លេសជាយាន
- មានបទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ពន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិត្រូវបានអនុញ្ញាតទេ)
- មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា
២.ថ្នាក់បណ្ឌិត
បេក្ខជនទាំង២ភេទត្រូវ៖
- មានសញ្ជាតិខ្មែរ
- បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
- មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ បន្ទាប់ពិបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍ JDS
- ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ពន្ធដូចមានកំណត់ក្នុង Framework of JDS2017
- មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា
II. មុខជំនាញទៅសិក្សា (សម្រាប់ទាំង២កម្រិត)
- Economic Infrastructure Development
- Infrastructure Development
- Urban Problem Solving
- Private Sector Development
- Agriculture and Rural Development
- Improvement of Education Quality
- Health System Strengthening
- Improvement of Administrative Functions
- Legal and Judical Development
- Building of Internationla Relations
III. កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ
បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងរកពាក្យសុំអាហារូបករណ៍ និងបំពេញសំណុំឯកសារផ្សេងៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦:៣០ នៅការិយាល័យ JICE-JDS ដែលមានអាសយដ្ឋាន៖ ជាន់ទី៣ អាគារ AURA លេខ៨៧ វិថីព្រះត្រសក់ផ្អែម (៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជាធានីភ្នំពេញ។
- បេក្ខជនត្រូវមានប័ណ្ណសំគាល់មន្ត្រីរាជការស៊ីវិល ឬលិខិតបញ្ជាក់ពីក្រសួងសាមី
- បេក្ខជនត្រូវដាក់ពាក្យសុំទៅសិក្សាតាមមុខជំនាញដែលពាក់ព័ន្ធនឹងក្រសួងសាមីដូចមានបញ្ជាក់ជូនក្នុងសារភ្ជាប់ជូន (Application Guideline)។
- បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យជ្រើសរើសលើសំណុំលិខិត និងធ្វើសម្ភាសន៍
IV. កម្មវិធីពន្យល់ណែនាំអំពីអាហារូបករណ៍
បេក្ខជនអាចចូលរួមស្ដាប់ការពន្យល់ពីកម្មវិធីអាហារូបករណ៍នេះនៅតាមកន្លែង និងកាលបរិច្ឆេទដូចខាងក្រោម៖
១. សាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ (៩:00-១១:00 ព្រឹក)
២. សណ្ឋាគារ៧មករា ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ (៩:00-១១:00 ព្រឹក)
៣. មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧
៤. វិទ្យាស្ថានភាសាបរទេស (IFL) រាជធានីភ្នំពេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ (៩:00-១១:00 ព្រឹក)
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងសួរនៅការិយាល័យ JICE-JDS តាមអាសយដ្ឋានខាងលើ តាមរយៈទូរស័ព្ទលេខ៖ 012 681 611/023 217 944, email:
jds.cambodia1@jice.org ឬនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អាគារលេខ២៣ ផ្លូវ៣៦០ ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ។
Comments
Post a Comment