ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

តុរាង​ដូច iPhone តម្លៃ ១៧០ ដុល្លារ​លក់​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង!

កុំថា​ឡើយ​ទូរស័ព្ទ iPhone ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខំប្រឹង​ដេញ​ស៊េរី សូម្បីតែ​របស់​ប្រើប្រាស់​រូបរាង​ដូច​ស្មាតហ្វូន​របស់ Apple នេះ គ្រាន់តែ​បាន​ឃើញ​ភ្លាម ក៏​ទទូច​ចង់​កុម្ម៉ង់​ទិញ​ភ្លែត។ ដូចជា​តុ​មួយ​តម្លៃ ១៧០ ដុល្លារ ជា​ផលិតផល​នាំចូល​មកពី​ប្រទេស​ចិន​ដូច​ក្នុង​រូបភាព​នេះ​អ៊ីចឹង។

ស្ថិត​នៅ​លើ​វិថី​ព្រះសុធារស ក្បែរ​ផ្សារ​ទំនើប​អ៊ីអន ហាង​លក់​គ្រឿង​សង្ហារិម​ព្រះខ័ន​ឫទ្ធិ ទើបតែ​ដំណើរការ​សាកល្បង​នាំយក​តុ​រូបរាង iPhone ដ៏ប្លែក​នេះ​មក​លក់​ស្រុក​ខ្មែរ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។លោក សុខ ជោតិ​សាឫទ្ធិ ម្ចាស់​ហាង​លក់​គ្រឿង​សង្ហារិម​ព្រះខ័ន​ឫទ្ធិ បាន​ប្រាប់​ពី​ដំណើរការ​នាំយក​នូវតុ iPhone ពី​ប្រទេស​ចិន​មក​លក់​នៅ​ស្រុក​ខ្មែរ​នេះ​ថា៖ «កាល​ដើម​ឡើយ នៅ​ពេល​ខ្ញុំ និង​បងប្អូន​បាន​ទៅ​លេង​នៅ​ប្រទេស​ចិន បាន​ឃើញ​តុ​នេះ ក៏​នាំគ្នា​ទិញ​មុន​ពេល​វិល​មក​ផ្ទះ​វិញ ហើយ​ខ្ញុំ​បាន​យកតុ​មួយ​ទៅ​ដាក់តាំង​បង្ហាញ​នៅ​ហាង​លក់​សង្ហារិម​ខ្ញុំ និង​ថត​វីដេអូ​បង្ហោះ នាពេល​ថ្មីៗ​នេះ ក៏​ស្រាប់តែ​ឃើញ​មាន​អតិថិជន​ច្រើន​ចាប់អារម្មណ៍ និង​បាន​ទូរស័ព្ទ​មក​សួរនាំ និង​ពេល​នេះ ពួកគាត់​បាន​កុម្ម៉ង់​កក់​ទុក​ជាមុន​បាន​ចំនួន​ជាង ១០ នាក់​ហើយ​ផងដែរ ខណៈ​បងប្អូន​ខ្លះ​ទៀត​រង់ចាំ​ពេល​ខាង​ខ្ញុំបាន​នាំយក​តុ​ទាំង​នោះ​មក​ច្រើន​ដាក់​លក់​នៅ​ហាង​ឲ្យ​ពួកគាត់​អាច​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​សិន ទើប​បាន​ពួកគាត់​សម្រេច​ចិត្ត​បាន​ថា ត្រូវ​ទិញ ឬអត់?»។
ដោយសារ​រូប​លោក និង​បងប្អូន​បាន​យក​តុ​នេះ​ទៅ​ប្រើ និង កត់សម្គាល់​ឃើញ​ថា វា​មានគុណ​ភាពល្អ​ប្រើ ទើប​លោក​សម្រេចចិត្ត​នាំយក​តុ​ទាំង​នោះ​មក​ដាក់​លក់។ម្ចាស់​ហាង​លក់​សង្ហារិម រូបនេះ​បន្ត​ថា៖ «វាជា​ប្រភេទ​តុ​ផលិត​ពី​ដែក​អាលុយ​មីញ៉ូម នៅ​ផ្នែក​ខាងលើ និង​តួតុ​ធ្វើ​ពី​កញ្ចក់ មាន​ទំហំ បណ្តោយ ១០៥ សង់ទីម៉ែត្រ និង​ទទឹង ៥៣ សង់ទីម៉ែត្រ។ ចំពោះ​ពណ៌​ដែក​អាលុយមីញ៉ូម ផ្នែក​ខាង​លើ​វិញ គឺមាន​ច្រើន​ជម្រើស​ដូចជា​ពណ៌​ស ពណ៌​មាស និង​ពណ៌​ប្រាក់​ជាដើម»។
ខណៈ​ពុំទាន់​មានការ​លម្អិត​ពី​សេវាកម្ម​នៅ​ឡើយ លោក សុខ ជោតិ​សាឫទ្ធិ បាន​លើក​ឡើង​ថា៖ «សម្រាប់​បងប្អូន​នៅ​ទីក្រុង​ភ្នំពេញ ប្រសិន​ចាប់អារម្មណ៍ ហើយ​ចង់​កុម្ម៉ង់​ទិញ​មាន​សេវាកម្ម​ដឹក​ដល់ផ្ទះ​នោះ ទាល់តែ​បងប្អូន​ជាវ​ចាប់​ពី ២ គ្រឿង​ឡើង​ទៅ តែបើ​ទិញ​តែមួយ​វិញ យើង​មិន​មាន​សេវា​ដឹកជញ្ជូន​ឲ្យ​ទេ គឺ​បងប្អូន​ត្រូវ​ជួយ​ចេញ​ថ្លៃ​សេវា​ដឹកជញ្ជូន»៕

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill