ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

គ្រូ​បង្វឹក​១០រូប ជាប់​បញ្ជី​បេក្ខជន​គ្រូ​​ល្អប្រចាំឆ្នាំ​របស់ FIFA

បេក្ខជនទាំងនោះមានគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ Joachim Loew ដែលបានជួយឲ្យប្រទេសរបស់ខ្លួនឈ្នះជើងឯក FIFA Confederations Cup លើកដំបូង។ ជាមួយគ្នានេះដែរក៏មានលោក Tite គ្រូបង្គោលជម្រើសជាតិប្រេស៊ីល ទើបឡើងទៅកាន់វគ្គចុងក្រោយ FIFA World Cup 2018។

មិនតែប៉ុណ្ណោះ លោក Zinedine Zidane របស់ Real Madrid ដែលជាប់បេក្ខជន៣នាក់ចុងក្រោយឆ្នាំទៅមិញ ក៏ទំនងមានភាគរយច្រើនក្រសោបយកជ័យលាភីដ៏ធំនេះដែរ។

ក្រៅពីនេះរួមមានលោក Massimiliano Allegri, Carlo Ancelotti, Antonio Conte, Luis Enrique, Pep Guardiola, Leonardo Jardim, Jose Mourinho, Mauricio Pochettino និង Diego Simeone។

ចាប់ពីពេលនេះទៅ នឹងមានការដាក់ឲ្យបោះឆ្នោតជ្រើសរើសបេក្ខជន៣នាក់ចុងក្រោយ មុនឈានដល់ការប្រកាសម្ចាស់ជ័យលាភីនៅថ្ងៃទី២៣ តុលា ដែលធ្វើឡើងនៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill