ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

រឿង៤ ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុងពេល​ប្រឡង​បាក់ឌុប ឆ្នាំនេះ

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ត្រូវបាន​បញ្ចប់​មួយព្រឹក​ហើយ ក្នុងនោះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានរាយការណ៍​ជា​បន្តបន្ទាប់​អំពី​ស្ថានភាព​នៃការ​ប្រឡង ហើយ​​ក៏មាន​រឿងដ៏គួរ​ឲ្យកត់​សម្គាល់ និង​ចាប់អារម្មណ៍​​មួយ​ចំនួន​ផងដែរ។
១. គ្រូអនុរក្ស​នៅ​មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បំបៅ​ទឹកដោះ​កូន ក្នុងពេល​បំពេញ​ភារកិច្ច។
គ្រូ​អនុរក្ស​ម្នាក់ទៀត នៅ​មណ្ឌល​អនុវិទ្យាល័យ​បូព្រឹក្ស ខេត្ត​ព្រៃវែង ក៏បាន​បំបៅ​​ទឹក​ដោះទារក​​អាយុ ២ខែ ផងដែរ។


២. បេក្ខនារី​ម្នាក់ ដែល​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ឬស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​អនុរក្ស​ឲ្យ​លុបចោល​នូវ​សំណេរ​ឯកសារ​ដែល​ខ្លួន​សរសេរ​នៅលើ​ជើង​របស់ខ្លួន​ចេញ​។ បន្ទាប់ពី​លុប​រួច អនុរក្ស​បានអនុញ្ញាត​ឲ្យ​សិស្សស្រី​ម្នាក់​នោះ ចូល​ប្រឡង​ធម្មតា​។
៣. បេក្ខជន​បន្ទប់​លេខ ២៨ នៅ​មណ្ឌល​សាលាបឋមសិក្សាវត្តបូព៍ ខេត្តសៀមរាប មាន​បញ្ហា​បូ​ស​ជើង។ គណៈ​កម្មាការ​បាន​អនុញ្ញាត​ឲ្យ​បេក្ខជន​រូបនេះ​ចេញមុន​បាន​ដើម្បី​ទៅ​ពេទ្យ។
បេក្ខនារីបន្ទប់​លេខ ៧ មណ្ឌល​សាលា​បឋម​សិក្សា​វត្តបូព៍ ខេត្ត​សៀមរាប មាន​បញ្ហា​ឈឺ​ក្រពះ​ អនុរក្ស​បា​នរកទឹក និង​របស់​ញ៉ាំ​បន្តិច ​រួច​បេក្ខជន​រូបនោះ​ចូល​ក្នុង​បន្ទប់​ប្រឡង​វិញ។
នៅមណ្ឌល​វិទ្យាល័យ​ព្រះ​សីហនុ ខេត្ត​កំពង់ចាម ម៉ោង ៩​កន្លះ បេក្ខជន​ម្នាក់ និង​អ្នក​សង្កេតការណ៍ មាន​សុខភាព​មិនសូវ​ស្រួល។
៤. នាព្រឹក​ថ្ងៃទី០១ នៃការ​ប្រឡង ក្រសួង​អប់រំ បញ្ជាក់ថា ស្ទើរតែគ្មាន​ការ​នាំចូល​នូវ​សំណៅ​ឯកសារ និង​សម្ភារៈ​ហាមឃាត់​មក​ជាប់ខ្លួន​របស់​បេក្ខជន។ មាន​ករណី​សំណៅ​ឯកសារ និង​សម្ភារៈ​ហាមឃាត់​មក​ជាប់ខ្លួន​របស់​បេក្ខជន​តិចតួច​បំផុត៕

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill