ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

ឌីជេ ណាណា ក្លាយ​ជា​តំណាង​ទូត​កិត្តិយស​អង្គការ​ភ្លេន​អន្តរជាតិ

គួបផ្សំ​បទពិសោធ​ធ្លាប់​មាន​អាជីព​ជាអ្នក​បកប្រែ​ច្រើន​ឆ្នាំ នៅឯ​អង្គការ​នោះ​ស្រាប់ និង​ស្រូប​បាន​នូវ​ប្រជាប្រិយភាព​ពី​អាជីព​ថ្មី​ជាសិល្បការិនី​តាម​វិទ្យុ និង​តាម​បណ្តាញ​សង្គម នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏​សម្រេច​ឲ្យ​អង្គការ​ភ្លេន​អន្តរជាតិ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​ទទួល​យក​បេក្ខភាព ឌីជេ ណាណា ដែល​មាន​ឈ្មោះ​ពិត​កញ្ញា នាង សុវ៉ាតនា ធ្វើ​ជា​តំណាង​អគ្គរាជទូត​សុច្ឆន្ទៈ​កិត្តិយស​របស់​ខ្លួន។
នៅក្នុង​តំណែង​ជា​តំណាង​អគ្គរាជទូត​សុច្ឆន្ទៈ​កិត្តិយស​របស់​អង្គការ​ភ្លេន​អន្តរជាតិ​កម្ពុជា​នេះ ដែល​បាន​ប្រកាស​ជា​ផ្លូវការ​ចាប់​ពីថ្ងៃ​ចន្ទ ទី ១៤ ខែ​សីហា ឆ្នាំ ២០១៧ បន្ត​រហូតដល់​ឆ្នាំ ២០២២ តាមរយៈ​យុទ្ធនាការ Takeover មាន​តួនាទី​ជាអ្នក​ដឹកនាំ​ជួយ​ពង្រឹង​ទៅ​លើ​ផ្នែក​សមត្ថភាព​របស់​ក្មេងស្រី នៅឯ​តាម​តំបន់​ទីជនបទ​ដាច់​ស្រយាល​នានា​នៃ​ប្រទេស​កម្ពុជា។កញ្ញា នាង សុវ៉ាតនា ហៅ​ឌីជេ ណាណា មាន​ស្រុក​កំណើត​មកពី​ខេត្ត​កំពង់ចាម ហើយ​មាន​លោក​ឪពុក​បម្រើ​ការងារ​ជា​បុគ្គលិក​នៅ​តាម​អង្គការ​នានា​តាំង​ពីក្មេង​វ័យ​មក​នោះ បង្ហើប​ប្រាប់​អំពី​ដំណើរ​ដើម​ទង​នៃ​ឱកាស​បាន​ក្លាយ​ជា​តំណាង​អគ្គរាជទូត​សុច្ឆន្ទៈ​កិត្តិយស​នេះ ។​ «តាម​ពិត​ទៅ​បេក្ខភាព​នេះ នាង​ខ្ញុំ​ធ្លាប់​ត្រូវបាន​អង្គការ​ស្នើ​យូរ​ណាស់​មក​ហើយ ខណៈ​ខ្ញុំ​ក៏ធ្លាប់​យល់ព្រម​ទទួល​តាំងពី​ពេល​ស្នើ​ដំបូង​មក​ដែរ ទោះបី​ជាទើប​នឹង​ចេញ​នូវ​សេចក្តី​ប្រកាស​ផ្លូវការ​កាល​ពីថ្ងៃ​ម្សិលមិញ​ក្តី»។កញ្ញា ណាណា បន្តថា៖ «ជាក់​ស្តែង​មែន​ទែន​ទៅ នាង​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ការងារ​ជាមួយ​នឹង​អង្គការ​ភ្លេន​អន្តរជាតិ​កម្ពុជា​នេះ​ក៏ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ពេល​នោះ​នាងខ្ញុំ​គ្រាន់តែ​ជាអ្នក​បកប្រែ​តែ​ប៉ុណ្ណោះ តែ​ពេល​នេះ​ក្លាយ​ជា​តំណាង​នាំសារ​ល្អៗ ឬប្រាប់​ពីគំរូ​ល្អ​នានា​ក្នុងនាម​ជាអ្នក​ដឹកនាំ​ឲ្យ​ស្ត្រី ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ក្រុម​ក្មេងស្រី​នៅ​តាម​ទី​តំបន់​ជនបទ​បាន​ស្វែងយល់»។
ទោះបី​ខ្លួន​នៅ​លីវ និង​ពុំមាន​បទពិសោធ​ជា​ម្តាយ​របស់​ក្មេង​ស្រីៗ ក៏ជា​ចំណែក​មួយ​សំខាន់​ផ្នែក​ចិត្តសាស្ត្រ​មើល​ចិត្ត​ក្មេង សម្រាប់​យុទ្ធនាការ​ក្នុង​តួនាទី​ដឹកនាំ​ពង្រឹង​សមត្ថភាព​ក្មេងស្រី របស់​អង្គការ​ភ្លេន​អន្តរជាតិ​កម្ពុជា​នេះ មិន​អាច​ចោទ​ជា​បញ្ហា ឬជា​ឧបសគ្គ​ដល់ក​ញ្ញា នាង សុវ៉ាតនា នោះ​ឡើយ។
ខណៈ​ឌីជេ ណាណា ដែល​មាន​វ័យ ៣០ ឆ្នាំ និង​ជា​និស្សិត​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​នោះ បាន​អះអាង​យ៉ាង​ងាយ​ដូច្នេះ​ថា៖ «ដោយសារ​នាង​ខ្ញុំធ្លាប់​ធ្វើការ​ជាមួយ​អង្គការ​នេះ​ស្រាប់ ហើយ​ក៏ធ្លាប់​បាន​ស្វែងយល់​អំពី​គម្រោងការ​សំខាន់​របស់​អង្គការ​ផងដែរ បើ​ទោះបី​ជា​កាល​នោះ​នាងខ្ញុំ​ត្រឹមតែ​ជាអ្នក​បកប្រែក្តី។
ម្យ៉ាងវិញ​ទៀត ទោះបី​ជា​នាង​ខ្ញុំ​នៅ​លីវ ហើយ​មិនទាន់​បាន​ឆ្លងកាត់​ជីវិត​គូ​មាន​កូន​តូចៗ​មែន​ក្តី ក៏នាង​ខ្ញុំធ្លាប់​មាន​បទពិសោធ​មើល​ថែទាំ​ក្មួយៗ​បង្កើត និង​ប្អូនៗ តាំង​ពីនៅ​ជាកូន​ង៉ែត​រហូតដល់​ធំ​ដែរ ដូច្នេះ​វា​ក៏អាច​ជា​បទពិសោធ​ពិត​មួយ និង​បទពិសោធ​ខ្លួនឯង​កាល​នៅ​ពីក្មេង​រស់នៅ​ជាមួយ​នឹង​ឪពុកម្តាយ​ទៀតផង​ដែរ។ ទាំងអស់​នេះ គឺ​ពិតជា​អាច​យក​មក​ធ្វើជា​ទុន​ប្រើប្រាស់​នៅ​ក្នុង​យុទ្ធនាការ​នៃ​គម្រោង​របស់​អង្គការ​ភ្លេន​អន្តរជាតិ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ពង្រឹង​សមត្ថភាព​ទៅ​ដល់​ក្មេងស្រី​កម្ពុជា​ឲ្យ​បានល្អ​ជាក់​ជា មិន​ខាន​នោះ​ឡើយ។

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill