ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

ចំណូលពីអង្គរកើនដល់ $៥២ លាននៅឆមាសទី ១

ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​តែ​រក្សា​បាន​កំណើន​នៅ​ឆមាស​ទីមួយ​ឆ្នាំ​នេះ ​ទោះបី​មាន​ការ​ដំឡើងថ្លៃ​សំបុត្រ​ជិត​ពីរ​ដង​ក៏​ដោយ ដែល​កំណើន​នេះ​បាន​ផ្តល់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​សរុប​ជាង ​៥២ ​លាន​ដុល្លារ​ក្នុង​រយៈពេល ​៦ ​ខែ​នេះ​។ នេះ​បើ​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។
ចំណូល​សរុប​នៅ​ឆមាស​ទីមួយ​ឆ្នាំ​នេះ​ បាន​កើន​ឡើង​ ៦៧​ ភាគរយ​ ធៀប​នឹង​រយៈពេល​ ដូច​គ្នា​ កាលពី​ឆ្នាំ​មុន ​ដែល​កាល​នោះ​ទឹក​ប្រាក់​ពី​ការ​លក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ​មាន​តែ​ជាង​ ៣១ លាន​ដុល្លារ ប៉ុណ្ណោះ​។
បើ​តាម​តួ​លេខ​នេះ ចំណូល​នេះ​គឺ​ស្មើ​នឹង ៨២ ភាគរយ​នៃ​ចំណូល​មួយ​ឆ្នាំ​ពេញ​កាលពី​ឆ្នាំ​ ២០១៦ ដែល​ទទួល​បាន​ប្រាក់​សរុប​ប្រមាណ​ជា ​៦៣,៦ លាន​ដុល្លារ​ប៉ុណ្ណោះ​។
តាម​របាយ​ការណ៍​ពី​គ្រឹះស្ថាន​អង្គរ ចំនួន​ភ្ញៀវ​ទេសចរ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ ១,២៣​ លាន​នាក់​នៅ​ឆមាស​ទីមួយ​ឆ្នាំ​នេះ​កើន​ឡើង ១៣ ភាគរយ ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។
លោក​ស្រី​ ចៅ ស៊ុន​កិរិយា អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា​លទ្ធផល​នៅ​ឆមាស​ទីមួយ​ឆ្នាំ​នេះ​បង្ហាញ​ថា ការ​សម្រេច​ដំឡើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​ជិត​
ពីរដង មិន​ទាន់​មាន​ឥទ្ធិពល​អវិជ្ជមាន​ណា​មួយ​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​នោះទេ​ ខណៈ​ដែល​ចំនួន​នៅ​តែ​កើនឡើង​ក្នុង​អត្រា​ល្អ​។
អ្នកស្រី​បាន​ថ្លែងថា​៖ «​ចំណូល​នៅ​តែ​កើនឡើង​ល្អ ហើយ​ចំនួន​ភ្ញៀវ​មក​ទស្សនា​ក៏​នៅតែ​កើន​ឡើង អ៊ីចឹង​ដូចជា​អត់​មាន​សញ្ញា​អី​បង្ហាញ​ពី​ផល​អវិជ្ជមាន [​ពី​ការ​ឡើង​ថ្លៃ​ប័ណ្ណ​]​នោះទេ​»​
អ្នក​ស្រី​បន្ត​ថា តែ​វា​ដូចជា​នៅ​ឆាប់​ពេក​ក្នុងការ​វាយតម្លៃ ហើយ​ស្នើ​ឲ្យ​រង់ចាំ​លទ្ធផល​ជាក់ស្តែង​នៅ​ឆ្នាំ​ ២០១៧ នេះ​សិន​។
អ្នកស្រី​បន្ត​ថា​៖ «​យើង​គួរតែ​ចាំមើល​លទ្ធផល​មួយ​ឆ្នាំ​ពេញ​សិន ហើយ​បើ​ចំណូល​នៅ​តែ​កើន​ល្អ វា​ជា​ការល្អ​មែនទែន [​សម្រាប់​ចំណូល​ជាតិ​]»​
របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​ខែ​មិថុនា​ មាន​ជាង​ ១៤​ ម៉ឺន​ប័ណ្ណ ធៀប​នឹង​ខែ​មិថុនា ឆ្នាំ ​២០១៦ កើន​ឡើង​ជាង​ ១៧ ​ភាគរយ ដោយ​រក​ចំណូល​សរុប​ជាង ៦,២​ លាន​ដុល្លារ កើនឡើង​ ៨៩ ​ភាគរយ​។
រដ្ឋាភិបាល​តាម​រយៈ​គ្រឹះស្ថាន​អង្គរ​បាន​ចាប់​ផ្តើម​អនុវត្ត​ការ​ដំឡើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ខែ​ កុម្ភៈ ឆ្នាំ ​២០១៧ ដោយ​ក្នុង​នោះ​តម្លៃ​ប័ណ្ណ​ចូល​ទស្សនា​សម្រាប់​រយៈពេល​ ១ ថ្ងៃ​បាន​កើន​ពី ២០​ដុល្លារ ដល់ ៣៧ ដុល្លារ​។
តម្លៃ​សំបុត្រ​ចូល​ទស្សនា​រយៈពេល​បី​ថ្ងៃ​ត្រូវ​ឡើង​ពី ៤០ ​ដុល្លារ​ទៅ ​៦២​ ដុល្លារ និង​សំបុត្រ​សម្រាប់​ចូល​ទស្សនា​មួយ​សប្តាហ៍​ត្រូវ​ឡើងថ្លៃ​ពី ​៦០ ​ដុល្លារ​ដល់ ​៧២​ ដុល្លារ​។
គ្រឹះស្ថាន​អង្គរ មិន​បាន​បញ្ជាក់​ពីមូលហេតុ​លម្អិត​នៃ​ការ​ដំឡើង​ថ្លៃ​ប័ណ្ណ​នោះទេ តែ​បាន​បញ្ជាក់​ថា ​នឹង​ដក​យក ២ ដុល្លារ​រាល់​សំបុត្រ​លក់​ចេញ​នីមួយៗ ​ដើម្បី​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។
​តាម​របាយការណ៍​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​គ្រឹះស្ថាន​អង្គរ​បាន​បរិច្ឆាគ​មួយ​ផ្នែក​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​គិត​ត្រឹម​រយៈពេល​៦​ខែ​ថវិកា​ដែល​បរិច្ឆាគ​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា​សរុប​ជាង​ ២​ លាន​ដុល្លារ​។
លោក លូ ម៉េង សហប្រធាន​ក្រុម​ការងារ​ទេសចរ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ដែល​ធ្លាប់​លើក​ឡើង​ជា ​ការ​បារម្ភ​ពី​ផល​អវិជ្ជមាន​ពី​ការ​ដំឡើង​ថ្លៃ​ប័ណ្ណ លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ការ​អនុវត្ត​តម្លៃ​ប័ណ្ណ​កើន​ឡើង​ចាប់ពី​ខែកុម្ភៈ នៅ​មិន​ទាន់​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​នៅ​តែ​ឃើញ​មាន​កំណើន​ភ្ញៀវ​ទេសចរ ហើយ​វា​ជា​រឿង​ល្អ​សម្រាប់​យើង​ធ្វើ​ឲ្យ​យើង​លែង​សូវ​បារម្ភ​»

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill