Posts

ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

អាជីវកម្មប្រភេទណាខ្លះ ទើបរួចផុតពីច្បាប់ ដែលតម្រូវឱ្យចុះបញ្ជីពាណិជ្ជកម្ម?

Image
ជាការពិតណាស់ ពាណិជ្ជកម្មគឺជាសកម្មភាពទិញលក់ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការ ដោះដូរ និង ស្វែងរកចំណេញ។ ដើម្បីឱ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជាមានភាពស្របច្បាប់ រាល់ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយត្រូវធ្វើការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម លើកលែងតែ ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលស្ថិតក្រោមល័ក្ខខ័ណ្ឌទាំងបីខាងក្រោមនេះគឺមិនតម្រូវឱ្យធ្វើការចុះបញ្ជី ពាណិជ្ជ កម្មនោះឡើយ៖ ១.បុគ្គលដែលមិនមែនជាពាណិជ្ជករ ច្បាប់កំណត់ថារាល់បុគ្គលដែលជាពាណិជ្ជករ ចាំបាច់ត្រូវធ្វើការចុះបញ្ជី ពាណិជ្ជកម្ម។ ក្នុងន័យនេះ បុគ្គលដែលមិនមែនជាពាណិជ្ជករ មិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មឡើយ។ បុគ្គលដែលមិនចាត់ទុកថាជាពាណិជ្ជករមានជាអាទិ៍ ផលិតករ សិប្បករ ឬកសិករទាំងឡាយដែលធ្វើសកម្ម ភាពមានលក្ខណៈជាគ្រួសារ បុគ្គលដែលគ្រាន់តែជួយលក់ទំនិញរបស់សហព័ទ្ធ (ប្តី ឬប្រពន្ធ) ខ្លួនដែលជា ពាណិជ្ជករ និង និយោជិតដែលលក់តែទំនិញរបស់ម្ចាស់សហគ្រាសខ្លួនដែលជាពាណិជ្ជករ។ ២.សកម្មភាពដែលមិនមែនជាពាណិជ្ជកិច្ច ដូចគ្នាផងដែរ រាល់សកម្មភាពទាំងឡាយដែលច្បាប់កំណត់ ថាជាពាណិជ្ជកិច្ច ត្រូវធ្វើការចុះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួ...

រកស៊ីមុនរៀបការ ឬរៀបការហើយទើបចេញរកស៊ី?

Image
អាពាហ៍ ពិពាហ៍ ជារឿងមួយ ដែល មនុស្សម្នាក់ៗ មិនអាចជៀសផុត និងត្រូវតែបំពេញ កាតព្វកិច្ច ដើម្បីបន្តពូជពង្សវង្សត្រកូល។ មានអ្នក​ខ្លះក៏បានរៀបមង្គល​ការ​ទាំង កំពុងសិក្សា អ្នកខ្លះរង់ចាំទាល់តែមានរបរត្រឹម ត្រូវស្រួលបួលហើយ​​ទើបព្រមចូល​រោង​ការ អ្នកខ្លះមានមុខរបរហើយក៏មិនទាន់រៀបការ។ ទោះជាយ៉ាងណា ក៏យើងមិនអាចញ៉ែកឲ្យដាច់ ស្រឡះថា តើគួររកស៊ីមុនរៀបការ ឬរៀបការ ហើយ ទើបរកស៊ីបានឡើយ។ បើយោងតាម ទស្សនៈផ្ទាល់ខ្លួនរបស់សហគ្រិនកម្លោះ លោក​ សេង ពិសិដ្ឋ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA  បានមានបានមានប្រសាសន៍ប្រាប់ពាណិជ្ជ​កម្មកម្ពុជាថា រៀបការ ហើយចាំរកស៊ី ឬក៏ រកស៊ីហើយចាំរៀបការក៏បាន ។ប៉ុន្តែ​លោក​បាន​លើកហេតុផលពីរថា៖ អ្នកចេញរកស៊ីមុនរៀបការ ជាធម្មតាអ្នកនៅលីវ ជាមនុស្សដែលមានឯករាជ្យ ជាមនុស្សដែលមិនសូវមានសំពាធ​​ច្រើន មានភាពហក់លោតច្រើន​ មានគំនិតឆ្នៃប្រឌិតច្រើន។ ហើយ ពួកគេ មិនសូវជាខ្វល់ពីអ្នកណា​ទេ ចង់ធ្វើអីក៏បាន គ្មានអ្នក​រារាំង ទោះរកស៊ី ខាតក៏មិនចោទជាបញ្ហា ដែរ អាចទុកវាជាបទពិសោធន៍។ យើងអាចនិយាយ​ម្យ៉ាង​ទៀតបានថា ការរកស៊ីគឺជារឿងការ​កម្សាន្ត ការរៀនសូត្រ ហើយថែមទាំងទទួលបានប្រាក់ចំណូលថែមទៀតផង។ សហគ្រិនវ័យក្មេងរូបនេះប...

Cavani មិន​ព្រម​ឲ្យ Neymar ទាត់​ប៉េ​ណា​ល់​ទី​ទេ ទោះ PSG ជូន​ជាង​១​លាន​ដុល្លារ​ជា​ថ្នូរ​ក៏ដោយ​

Image
សារព័ត៌មាន​អេ​ស្ប៉ា​ញ El Pais ផ្សាយ​ថា ម្ចាស់​ក្លិប​បាល់ទាត់ Paris Saint-Germain លោក Nasser Al-Khelaifi បាន​ចរចារ​ជាមួយ​ខ្សែប្រយុទ្ធ​អន្តរជាតិ អ៊ុយ​រូ​ហ្គា​យ វ័យ​៣០​ឆ្នាំ ដោយ​ផ្តល់ប្រាក់​ជាង​១​លាន​ដុល្លារ​ដើម្បី​ឲ្យ​រូបគេ​អនុញ្ញាត​ឲ្យ Neymar ជា​អ្នក​ទាត់​បាល់​ប៉េ​ណា​ល់​ទី​វិញ​។  ​យ៉ាងណាក៏ដោយ អតីត​សមាជិក​ក្រុម Napoli រូបនេះ​បាន​ច្រានចោល​សំណើ​ខាងលើ បើទោះជា ម្ចាស់​ក្លិប​បាន​សន្យាថា​នឹង​ផ្តល់ប្រាក់​លើកទឹកចិត្ត​បន្ថែមទៀត​ប្រសិនបើ​រូបគេ អា​ចរក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ Ligue 1 នៅ​រដូវ​កាល​នេះ​។​ ​បើតាម​ប្រភព​ដដែល Cavani បាន​លើកឡើងថា​រូបគេ​មិន​ចាប់អារម្មណ៍​នឹង​ប្រាក់​បន្ថែម​ពី​ក្លិប​អ្វី​ឡើយ ព្រោះ​មិន​ចង់​បោះបង់​ក្នុងនាម​ជា​អ្នក​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនេះ​នោះទេ​។​ ​សូមបញ្ជាក់ថា Cavani និង Neymar បាន​ប៉ះ​សម្តី​គ្នា​លើ​ទីលាន​ដោយសារ​ដណ្តើម​គ្នា​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ នា​ជំនួប​ដែល PSG ទទួល​ជ័យជម្នះ​លើ​ក្រុម Lyon ២-០ កាល​ថ្ងៃទី ១៨ ខែកញ្ញា​កន្លង

កម្មវិធី​ Messenger បើក​អត់​ចេញ​មែន? សាក​​ដោះស្រាយ​តាម​វិធី​ ២ នេះ

Image
កាល​ពី​ព្រឹក​មិញ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ iPhone និង iPad ជា​ច្រើន​ បាន​រាយការណ៍​ថា​មាន​បញ្ហា​ជា​មួយ​នឹង​កម្មវិធី​ Facebook Messenger មិន​អាច​ទំនាក់ទំនង​ជា​មួយ​មិត្តភ័ក្ដិ​បាន។ ​​​បញ្ហា​នេះ​ភាគ​ច្រើន​កើត​មាន​លើ​អ្នក​ប្រើ​ iPhone ឬ iPad ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ឬ iOS 11។ ចំណែក​អ្នក​ដែល​នៅ​ស្ម័គ្រស្មោះ​នឹង​ iOS 9 ហាក់​មិន​មាន​បញ្ហា​ដូច​នេះ​ឡើយ។ ​យ៉ាងណាក្ដី​​មាន​ពីរ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​​នេះ៖ ទី​មួយ​លុប​កម្មវិធី​ Messenger ចេញ​ បន្ទាប់​មក​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រហូត​ដល់​ចេញ​ផ្ទាំង​ "Slide to power off”។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Home រហូត​ដល់​បាត់​ផ្ទាំង​នេះ រួច​ហើយ​ដំឡើង​កម្មវិធី​ Messenger ឡើង​វិញ។ ប្រសិន​មិន​បាន​ការ​ទេ​ សាក​ល្បង​លុប​ទាំង​កម្មវិធី​ Facebook និង កម្មវិធី​ Messenger បន្ទាប់​មក​ដំឡើង​ម្ដង​ទៀត។ ចំណាំ​ថា​ត្រូវ​ Login ​ចូល​ទៅ​ក្នុង​កម្មវិធី​ Messenger មុន​ សឹម​ Login ចូល​កម្មវិធី​​ Facebook តាម​ក្រោយ។ វិធី​នេះ​ស៊ី​ពេល​បន្តិច ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​​ថា​មាន​ប្រសិទ្ធភាព។

អបអរ​សាទរ! លោក​គ្រូ-អ្នក​គ្រូ​ និង​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ក្រសួង​ នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃ

Image
លោក​គ្រូ-អ្នក​គ្រូ និង​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ក្រសួង​នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​ និង​​​គ្រោះថ្នាក់​ការងារ​​​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើតាម​លោក​ ជាវ ប៊ុន​ រិទ្ធិ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ សង្គម​​​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា (បបស) គឺជា​​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ មាន​បេសកកម្ម​បម្រើ ឱ្យ​វិស័យ​សន្តិសុខ​សង្គម ដែល​បច្ចុប្បន្ន​​កំពុង​ដាក់​ឱ្យ​ដំណើរការ​របប​ធានា​រ៉ាប់​រង​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​​ថែទាំ​សុខភាព សម្រាប់​កម្មករ​-កម្មការិនី​។ លោក​ ជាវ ប៊ុនរិទ្ធិ បាន​បន្ថែម​​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ដល់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​រៀបចំ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ។​ ​​​​​លោក​ ជាវ ប៊ុនរិទ្ធិ របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ​នេះ​មាន​បីដូច​កម្មករ​និយោជិក​ក្នុង​វិស័យឯកជន​ដែរ​​ ទី​១ គឺ​គ្រោះថ្នាក់​ការងារ​ ទី២ ថែទាំសុខភាព​ ទី៣ សោធននិវត្តន៍​។ ដោយ​ឡែក​សម្រាប់​សោធន​និវត្តន៍​ មន្រ្តី​សាធារណៈ​បាន​ទទួល​ហើយ។ ប៉ុន្តែ​របប​គ្រោះ​ថ្នាក់​ការងារ​ និង​របប​ថែទាំ​សុខភាព​​មន្ត...

ពាក្យ​៧​ឃ្លា បុគ្គល​ជោគជ័យ មិន​និយាយ

Image
ភាព​ជោគជ័យ មិនមែន​កើត​ឡើង​ក្នុង​ពេល​មួយ​រំពេច​ភ្នែក​នោះ​ទេ។ វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ខិត​ខំ​ធ្វើ​ការ និង​ជំហាន​តូចៗ​ឆ្ពោះ​ទៅ​មុខ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ វា​តម្រូវ​ឲ្យ​មាន​ភាព​បត់បែន និង​ការ​វិភាគ​ដោយ​ប្រុងប្រយ័ត្ន ចំពោះ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ នៅ​ក្នុង​ជីវិត​របស់​អ្នក។ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​គួរ​តែ​លុប​បំបាត់​នូវ​ពាក្យ​សម្តី​ខ្លះៗ ចេញ​ពី​​ការ​គិត​របស់​អ្នក ដើម្បី​បង្កើន​ល្បឿន ឈាន​ទៅ​ឲ្យ​ដល់​ផ្លូវ​ជោគជ័យ កាន់​តែ​ឆាប់​រហ័ស។ ខាង​ក្រោម​នេះ គឺ​ជា​ពាក្យ​ទាំង​៧​ឃ្លា ដែល​បុគ្គល​ជោគជ័យ មិន​និយាយ៖ ១) ខ្ញុំ​ស្អប់​ការងារ​របស់​ខ្ញុំ មាន​ច្បាប់​ដ៏​ធំ​មួយ ដែល​បុគ្គល​ជោគជ័យ​ទាំង​អស់​គោរព​តាម គឺ មិន​លម្អៀង និង អព្យាក្រឹត។ ត្រូវ​ចង​ចាំ​ថា មុន​ពេល​បោះ​ការ​ចោទ​ប្រកាន់ ឬ​គំរាម​កំហែង​អ្វី​មួយ ត្រូវ​តែ​ធ្វើ​ការ​ថ្លឹងថ្លែង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​ជា​មុន​សិន។ ២) វា​មិន​ស្មើ​ភាព​ឡើយ បុគ្គល​ជោគជ័យ​មិន​ដែល​ត្អូញត្អែរ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ មិន​ត្រូវ​បាន​ទទួល​ស្គាល់ ឬ បរាជ័យ​ក្នុង​ការ​ទទួល​បាន ការ​កោត​សរសើរ​ឡើយ។ ៣) វា​មិនមែន​ត្រូវ​បញ្ចប់​នៅ​ទី​នេះ​ឡើយ បំណង​ប្រាថ...

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill