ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

Ronaldo ជាប់ពិន័យករណីរុញអាជ្ញាកណ្តាល

Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយ​ចូល​លេង​ជា​កីឡាករ​បម្រុង​នៅលើ​ទឹកដី Camp Nou របស់ Barcelona​។ ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ បានទទួល​កាត​លឿង​លើក​ទី​១ ដោយសារតែ​រូបគេ​បាន​ដោះអាវ ដើម្បី​អបអរ​គ្រាប់​បាល់​ដែល​ខ្លួន​បាន​ស៊ុត​បញ្ចូល​ទី ដែល​ជួយ​ឲ្យ Real Madrid នាំមុខ​បណ្តោះអាសន្ន ២-១ នៅ​ទី​៨០ ។​


២​នាទី​ក្រោយមក ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ ដោយសារ​អាជ្ញាកណ្តាល​មើ​ល​ឃើញថា រូបគេ​ធ្វើ​ពុត​ជា​ដួល​នៅក្នុង​តំបន់​គ្រោះថ្នាក់​ដើម្បី​ចំណេញ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​។ ការបណ្តេញចេញ​នេះ ធ្វើ​ឲ្យ Ronaldo មាន​កំហឹង​យ៉ាងខ្លាំង ដោយ​គេ​បាន​យកដៃ​ច្រាន​ខ្នង​លោក​អាជ្ញាកណ្តាល De Burgos Bengoetxea​។​

សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ បានសម្រេច​ពិន័យ Ronaldo ១​ប្រកួត​សម្រាប់​ការទទួលបាន​កាត​ក្រហម និង​៤​ប្រកួត​ទៀត​ចំពោះ​ការ​រុញ​មន្ត្រី​អាជ្ញាកណ្តាល រួមទាំង​ការពិន័យ​ជា​ប្រាក់​ប្រមាណ​៤៥០០​ដុល្លារ​អាមេរិក​ផងដែរ​។ រីឯ​ក្លិប Real Madrid ផ្ទាល់ រង​ការពិន័យ​ជាង​២០០០​ដុល្លារ​អាមេរិក​។​


​ការជាប់​ពិន័យ​នេះ មានន័យថា Ronaldo នឹងត្រូវ​អវត្តមាន​នៅ​ជំនួប Spanish Super Cup ជើង​ទី​ពីរ​ជាមួយ Barcelona និង​ជំនួប​ដំបូង​នៃ​ក្របខណ្ឌ La Liga ជា​បន្តបន្ទាប់​ជាមួយ Deportivo La Caruna, Valencia, Levante និង Real Sociedad​។​

​ទោះបីជា​យ៉ាងណាក៏ដោយ RFEF បើកផ្លូវ​ដល់ Real Madrid ក្នុងការ​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់ខ្លួន​៕

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill