ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

៤ វិធី​នេះ ជួយស្បែក​មុខ​មាន​រន្ធ​ធំ​បែបណា ក៏​ម៉ដ្ត​ខៃ​ដូច​ធម្មជាតិ​ដែរ​

មនុស្ស​ភាគច្រើន​មាន​រន្ធ​ញើស​ធំៗ​លើ​ស្បែ​កមុខ ហើយ​ពួកគេ​បាន​ប្រើ​ម្សៅ​ផាត់​ដើម្បី​បិទបាំង​រន្ធ​ញើស​ធំៗ​ទាំងនោះ​។ តើ​លោកអ្នក​ចង់បាន​រន្ធ​ញើស​តូច​ល្អិត និង​ម៉ដ្ឋខៃ​ដូច​ធម្មជាតិ​? អនុវត្តតាម​វិធី​ខាងក្រោម​នេះ លោកអ្នក​នឹងមិន​ចាំបាច់​រវល់​ផាត់ម្សៅ​បិទបាំង​ទៀតឡើយ​។​

 ​១. ប៉េងប៉ោះ​
​    ​- កិន​ប៉េងប៉ោះ​ឱ្យទៅជា​ប៉ិៗ​
​    ​- យ​កវាម​កបិត​លើ​មុខ ទុកចោល ១៥ នាទី​
​    ​- លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​
​    ​​    ​វិធីសាស្ត្រ​នេះ​ជួយ​ឱ្យ​ស្បែក​មុខ​មាន​សំណើម ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់ និង​ជួយ​ឱ្យ​ស្បែក​រក្សាបាន​ក្មេង​ជាង​វ័យ​។ ទឹក​ប៉េងប៉ោះ​ក៏​ជួយ​ព្យាបាល​មុន ផ្ចិត​រន្ធ​ញើស និង​បន្តឹង​ស្បែក​ផងដែរ​។​

​    ​២. ស្អំ​ទឹកកក​
​    ​- យក​ក្រណាត់​រុំ​ទឹក​កមួយ​ដុំ​
​    ​- ជូត​លើ​មុខ​ស្រាលៗ​
​    ​- ជូត​ពេល​រាល់ពេល​ព្រឹក និង​មុនពេល​ចូល​គេង រយៈពេល ១៥ ទៅ ៣០ នាទី​។​
​    ​៣. ក្រូចឆ្មា​
​    ​- លាយ​ទឹក​ក្រូចឆ្មា ១ ស្លាបព្រា​បាយ និង ម្សៅ Baking Soda ២ ស្លាបព្រា​បាយ
​    ​- យ​កវាម​កបិត​លើ​មុខ ទុកចោល ១៥ នាទី សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​​    ​
​    ​វា​នឹង​ជួយ​កម្ចាត់​កោសិកា​ងាប់​លើ​ស្បែ​កមុខ និង​ផលិត​កោសិកា​ថ្មី ហើយ​ជួយ​បន្តឹង​និង​ផ្ចិត​រន្ធ​ញើស​ផងដែរ​។

​    ​៤. ទឹកឃ្មុំ​
​    ​- លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ជាមួយ​យ៉ា​អួ ២ ស្លាបព្រា​បាយ​
​    ​- រួចហើយ​យក​វា​មក​បិតមុខ​ទុកចោល ១៥ នាទី
​    ​  ​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ជួយ​កម្ចាត់​ស្នាម​ជ្រួញ និង​ជួយ​ផ្ចិត​រន្ធ​ញើស​យ៉ាង​ពូកែ​៕

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill