ជំនាញទន់-Soft Skill

ជំនាញទន់ ជំនាញទន់ គឺការសម្តែងនូវការទាក់ទង ចរិត និងអាកប្បកិរិយាផ្ទាល់ខ្លួន ។  ដោយការអប់រំជំនាញទាំងនេះ អ្នកអាចសម្តែងសកម្មភាពការងារបានល្អ បង្កើតទំនាក់ទំនងឲ្យខ្លាំង   និងធ្វើការងារឆ្ពោះទៅរកការតំឡើងឋានៈ។  អភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់អ្នក ពង្រឹងការទាក់ទងអន្តរបុគ្គល   និងការបង្ហាញការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ ដើម្បីបង្ហាញដល់អ្នករួមការងារ បញ្ជាក់ថាអ្នកមានជំនាញទន់ដ៍ប្រសើរ។

អង់គ្លេស នៅតែបន្តអនុគ្រោះពន្ធដល់ការនាំចូលពីកម្ពុជា

អង់គ្លេស ​អះអាង​ថា​ ខ្លួន​នៅ​តែ​បន្ត​ការ​អនុគ្រោះ​ដល់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច ​(LDC) ​ដូចជា​ កម្ពុជា ​ក្នុង​ការ​នាំ​ចូល​មក​អង់គ្លេស​ដោយ​មិន​គិត​ពន្ធ​ទោះបី​អង់គ្លេស​ចាកចេញ​ពី​សហភាព អឺរ៉ុប​ក្តី​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​អង់គ្លេស​។

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ធ្លាប់​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ថា វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ក្នុង​ការ​នាំ​ចេញ​នៅ​ពេល​អង់គ្លេស​ចាកចេញ​ពី​EU​
សេចក្ដី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​អាទិត្យ បាន​ឲ្យ​ដឹងថា ទោះបីជា Brexit ក៏​ដោយ ក៏​ចក្រភព​អង់គ្លេស នឹង​បន្ត​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ថា នឹង​ធ្វើ​ការងារ​ដើម្បី​ជួយ​រក្សា​តម្លៃ ក្នុងការ​ត្រួត​ពិនិត្យ និង​បង្កើន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់​។
សេចក្ដី​ប្រកាស​នេះ​គឺ​ដើម្បី​បញ្ជាក់​ពី​ភាព​មិន​ច្បាស់លាស់​របស់​ប្រទេស ​៤៨ ដែល​បច្ចុប្បន្ន​ទទួល​អត្ថ​ប្រយោជន៍​ពី​ពន្ធ​នាំ​ចូល​ដោយ​រួច​ពន្ធ​ដែល​ទទួល​បាន​ក្នុង​កិច្ច​ព្រម​ព្រៀង «​អ្វីៗ​គ្រប់យ៉ាង​លើកលែង​អាវុធ​» របស់​សហភាព​អឺរ៉ុប​ (EU)​

លោក Liam Fox រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ការ​ចាក​ចេញ​របស់​យើង​ពី EU គឺជា​ឱកាស​មួយ​ក្នុង​ការបង្កើត​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក ដែល​មិន​ចាក​ចេញ​ពី​ប្រទេស​ទាំង​នោះ​ឡើយ​»​
លោក William Longhurst ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បង្ហោះ​លើ​ទំព័រ​ធ្វី​ធើរ​កាលពី​ម្សិលមិញ​ថា កម្ពុជា​នឹង​នៅតែ​ទទួល​បាន​ការ​រួច​ពន្ធ​ក្នុង​ការនាំ​ចេញទៅ​អង់គ្លេស​។

លោក​ថ្លែង​ថា​៖«​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ប្ដេជ្ញាចិត្ត​ក្នុងការ​រក្សា​ការទទួល​បានការ​រួច​ពន្ធ​មក​ទីផ្សារ​អង់គ្លេស​របស់​កម្ពុជា នៅ​ពេល​យើង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​»​
លោក​បន្តថា ចក្រភព​អង់គ្លេស​នៅតែ​ជា​វិនិយោគិន​ឈាន​មុខ​គេ​មួយ​របស់​កម្ពុជា ដោយ​នាំចូល​មាន​តម្លៃ​ប្រហែល​ ១​ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។
ILO បាន​ព្រមាន​ថា ភាព​មិន​ច្បាស់​លាស់​ដោយ​សារ Brexit កំពុង​ដាក់​សម្ពាធ​រួច​ហើយ​លើ​វិស័យនេះ​តាមរយៈ​ការធ្លាក់​ចុះថ្លៃ​ប្រាក់​ផោន​អង់គ្លេស និង​គោល​នយោបាយ​មិន​ច្បាស់​លាស់​ដែល​អាច​ត្រឡប់​ទៅ​រក​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​
របាយការណ៍​ឲ្យ​ដឹង​ថា​៖ «​បើ​ចក្រភព​អង់គ្លេស​ត្រឡប់​ទៅរក​ច្បាប់ WTO ដែល​ស្ថិត​ក្រោម​ប្រទេស​ជាច្រើន ដែល​ខ្លួន​មិនមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​( FTA) ដូចជា​ប្រទេស​កម្ពុជា ប្រទេស​ទាំងនោះ​ជា​ស្វ័យប្រវត្តិ​នឹង​លែង​ទទួល​បាន​ការ​អនុគ្រោះ​ទៀត​ហើយ​»​។ របាយការណ៍​នេះ​បន្ថែមថា អ្នក​ចេញ​គោលនយោបាយ​កម្ពុជា​ត្រូវ​តែ​រៀបចំ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ថ្មី​»​
លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) បាន​ឲ្យ​ដឹង​ថា វា «​អស្ចារ្យ​ណាស់​ក្នុងការ​ទទួល​បាន​ព័ត៌មាន​» ការ​ធានា​ពី​អង់គ្លេស​ថា ប្រទេស​នេះ​នឹង​រក្សា​លក្ខខណ្ឌ​ដូចគ្នា​សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​។
លោក​ថ្លែងថា​៖ «​ការរក្សា​នេះ​នឹង​ផ្ដល់​ឲ្យ​ការនាំចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​កាន់​តែមាន​ស្ថិរភាព​ដោយ​សារ​តែ​អង់គ្លេស​ទិញ​ប្រហែល​ ១៥ ទៅ​ ២០ ​ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​ កម្ពុជា ហើយ​នឹង​ជំរុញ​កំណើន​បន្ថែម​ទៀត​ព្រមទាំង​រក្សា​ការងារ​ប្រកប​ដោយ​ស្ថិរភាព​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ​»៕ 

Comments

Popular posts from this blog

33 ក្បាច់ ​ដែល​យើង​​គ្រប់​គ្នា​ធ្លាប់តែ​​លឺ​តែមិន​ធ្លាប់​បាន​សាក

រឿង៖ ភ្លើងស្នេហ៍ក្នុងបន្ទប់យេយេ (ហាមក្មេងអាន 18+)

ជំនាញទន់-Soft Skill